​លោក អ៊ុម ស៊ី​ណាត អភិបាល នៃ​គណៈ​អភិបាលស្រុក​កំពង់ត្រាច បាន​ដឹកនាំ​ក្រុមការងារ​ស្រុក និង​លោកគ្រូ​ពេទ្យ ទៅពិនិត្យ​ពី​ស្ថានភាព​អាកា​រៈ​ជំងឺ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរភី

0

កំពង់ត្រាច ខេត្តកំពត ថ្ងៃទ១០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៩ និង៣០នាទីព្រឹក ៖
បន្ទាប់ពីទទួលបានសំណូមពររបស់លោកជំទាវ យូ សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្តលោក អ៊ុម ស៊ីណាត អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានដឹកនាំក្រុមការងារស្រុក និងលោកគ្រូពេទ្យ ទៅពិនិត្យពីស្ថានភាពអាការៈជំងឺរបស់ប្រជាពលរដ្ឋនៅភូមិបឹងធំខាងលិច ឃុំអង្គសុរភី ដែលមាន ៖១-លោកស្រី ឃិន ច្រឹប អាយុ៣៩ឆ្នាំ មានជំងឺទាចទឹក មានកូន០៣នាក់ក្នុងបន្ទុកគ្រួសារ ក្រប្រភេទ១ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកភ្លាមៗ និងទទួលបានអំណោយ អង្ករ០១បាវ ៥០,គកនិងថវិកាចំនួន ១៧ម៉ឺនរៀល ។
២-លោកស្រី យ៉ោក សារឹម អាយុ៥០ឆ្នាំ មានជំងឺទាចទឹក រស់នៅម្នាក់ឯង គ្មានទីពឹង ឈឺធ្ងន់
ធ្ងរ មិនអាចយកទៅមន្ទីរពេទ្យបាន តែលោកអភិបាលស្រុកបានសម្រេចបញ្ជូនគ្រូពេទ្យមក ព្យាបាលដល់ផ្ទះជូន និងទទួលបានអំណោយ អង្ករ០១បាវ ៥០,គក ថវិកា ៥ម៉ឺនរៀល ៕photo_2016-09-10_15-51-20 photo_2016-09-10_15-51-24 photo_2016-09-10_15-51-16