​ក្មេងស្រី​ពិការ​ដៃ​ទាំង​២ ពុះពារ​ជំនះ​កុំអោយ​ប្រាជ្ញា​និង​គំនិត​ពិការ​ដែរ តែ​សុំ​ជំនួយ​តម្រង់ទិស​និង​កា​គាំទ្រ​

0

បន្ទាយមានជ័យ: ក្មេងស្រីជាសិស្សថ្នាក់ទី៩បេម្នាក់ដែលទើបប្រលងសញ្ញាប័តហរមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) នៃអនុវិទ្យាល័យសុវណ្ណគីរីឃុំភ្នំតូចស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ត្រូវបានអះអាងថា បានខិតខំពុះពារ ជម្នះជោគវាសនាពិការដៃទាំង២ពីកំណើតដើម្បីកុំអោយប្រាជ្ញា ស្មារតី គំនិតនិងអនាគតពិការដែរ។ប៉ុន្តែនាង គ្រួសារ នាយកនិងលោកគ្រូអ្នកគ្រូបានអំពាវនាវរកសប្បុរជននិងថ្នាក់ដឹកនាំជួយឧមត្ថម្ភ តម្រង់ទិសនាង។
លោកភឿក សារ៉ាន់ នាយកអនុវិទ្យាល័យសុវណ្ណគិរីប្រាប់នៅថ្ងៃទី១០សីហាថា:កុមារីសិស្សឈ្មោះសាត ស្រីប៉ុច អាយុ១៦ឆ្នាំ នេះទោះពិការដៃទាំង២ត្រឹមក្លៀកតែនាងបានខិតខំប្រើជើងទាំង២និងខួរក្បាលឬអ្វីៗទាំងអស់អោយក្លាយជាសិស្សល្អ ជាមិត្តល្អ និងជាកូនល្អ។នាងរៀនពូកែមុខវិជ្ជាសង្គមដូចជាអក្សរសាស្ត្រខ្មែរ សីលធម៍-ពលរដ្ឋ ភាសាអង់គ្លេស …។
រីឯលោកគ្រូបង្រៀនកុំព្យួទ័រឈ្មោះឈឺន រ៉ា និយាយថា:សាត ស្រីប៉ុច ពិការដៃទាំង២គ្មានម្រាមដៃមែន តែនាងរៀនពូកែនិងប្រើម្រាមជើងរវាយកុំព្យួទ័រគ្រប់កម្មវិធីបានលឿន រៀបរយបានល្អជាងសិស្សថ្នាក់កុំព្យួទ័រជាង៥០០នាក់ផ្សេងទៀតផង។
កុមារីសាត ស្រីប៉ុច ទើបតែបញ្ចប់ការចូលរួមប្រលងឌីប្លុូម កាលពីថ្ងៃទី៩សីហាឆ្នាំ២០១៦ ដោយនាងបានបង្ហាញក្តីសង្ឃឹមលើលទ្ធផលនៃការខិតខំរៀនសូត្រពេញទំហឹងរបស់នាង។នាងជម្នះជោគវាសនាពិការពីកំណើត ភាពអៀនខ្មាស ការរើសអើង …ហើយក្លាយជាមិត្តរួមថ្នាក់រួមសាលាគួរជាទីរាប់អានទៅវិញ។គណគ្រប់គ្រងសាលានិងលោកគ្រូអ្នកគ្រូក៏អាណិតស្រឡាញ់ ពេញចិត្តនាងហួសពីការគិត។នាងអាចធ្វើអ្វីបានដូចមនុស្សអត់ពិការដែរ ហើយមានការតាំងចិត្តខ្ពស់ផង។
លោក អ៊ុង រិទ្ធិ ជាឱពុកនិងអ្នកស្រីនូវ សុខា ជាឱពុកម្តាយរបស់កុមាររីខ្វះសម្បទារដៃនេះ រំលឹកពីប្រផ្នូលក្នកងសុបិន្តកាលជិតគ្រប់ខែថា ដូចមានខ្សែ-កតែបានដាច់និងជ្រុះបន្តោង។លុះកើតមក ក៏ស្លុតចិត្តស្ទើរសន្លប់បាត់វិញ្ញាណដោយសារកូនស្រីទី២ក្នុងចំណោមកូន៣នាក់(បងប្រុសនិងប្អូនប្រុស) ស្រាប់តែគ្មានដៃទាំង២។ប៉ុន្តែបានឱពុកម្តាយដែលត្រូវជាជិីតា ជីដូននាងយកចិត្តទុកដាក់ជីវភាព ផ្តល់ផ្ទះនិងរបររកសីុជាជាងជួសជុលនិងធ្វើឡានច្នៃនោះ ហើយបានកំណើតកូននេះផងក៏បង្កអោយជីវភាពក៏កាក់កបដែរ។ឱពុកម្តាយរៀបរាប់ពីកូនស្រីស្តាប់ដំបូន្មាន តាមព្រហ្មវិហារធម៍នេះ ហើយថា និស្ស័យនាងក៏ចូលចិត្តច្រៀង ហើយច្រៀងពិរោះផង។ហេតុនេះទាំងនាងពិការទាំងឱពុកម្តាុយបានសំណូមពរដល់ថ្នាក់ដឹកនាំ ឥស្សរជន សប្បុរជន ពិសេសលោកជំទាវហ៊ុន ម៉ាណាជួយអន្តរាគមន៍ដើម្បីបានអោយនាងចូលច្រៀងក្នុងស្ថានីយ៍ទូរទស្សន៍ផងដើម្បីមានក្តីសង្ឃឹមក្នុងជីវិត មានអនាគតភ្លឺស្វាងនឹងគេ៕ដោយ:ឃិន គន្ធាphoto_2016-09-10_15-53-34 photo_2016-09-10_15-53-41 photo_2016-09-10_15-53-02 photo_2016-09-10_15-53-19 photo_2016-09-10_15-52-54 photo_2016-09-10_15-52-48 photo_2016-09-10_15-52-41 photo_2016-09-10_15-53-37 photo_2016-09-10_15-52-27 photo_2016-09-10_15-52-38 photo_2016-09-10_15-52-18 photo_2016-09-10_15-52-15