​ពង្រឹង​ក្រម​សីល​ធ​ម៏​ផ្នែក​កា​រស​សេរ​និង​ប​ង្ហោៈ​លើ​បណ្តាញ​ស​ង្គ​(FaceBook)​ដល់​កំលាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​

0

កំពង់ស្ពឺ÷ព្រឹកថ្ងៃទី ១១ខែសីហា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គរៀនសូត្រអំពីការប្រើប្រាស់ប្រពន្ធ័បណ្តាញទំនាក់ទំនងសង្គម(ហ្វេសប៊ុក facebook)ដែលមាននាយទាហាន នាយទាហានរងមកពីមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខចំណុៈបញ្ជាការដ្ឋាន ១១៦នាក់ ។បន្ទាប់ពិធីបើកដោយមានការផ្តាំផ្ញើពីលោកមេបញ្ជការឲ្យប្រឹងប្រែងត្រងត្រាប់ស្តាប់ការលើកឡើងនានាពាក់ពន្ធ័និងការប្រើប្រាស់បណ្តាញសង្គម facebok រួចមក លោកនាយចំណង់ ម៉ុន សំអាត ជាគ្រូបង្គោលរបស់អង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើបទបង្ហាញនិងលើកយកពីរបៀបប្រើបណ្តាញទំនាក់ទំនងសង្គមមួយចំនួនជូនដល់នាយទាហាន និងនាយទាហានរងបានស្វែងយល់មានដូចជា÷ របៀបបង្កើតហ្វេសប៊ុក គេបង្កើតហ្វេសប៊ុកដើម្បីអ្វី ? ហើយអត្ថប្រយោជន៏នៃការលេង ហ្វេសប៊ុក ត្រូវសសេរបែបណាលើ បណ្តាញសង្គ ឬលេងឲ្យបានល្អ និងទទួលផលចំណេញមកវិញ ហើយឡាច ស៊ែ ខំមិន និងមានបទល្មើសបែបណាចំពោៈងយើង។ អ្នកជាប់ទោសបែបណាខ្លៈចំពោៈការសសេរ ឬបង្ហោៈរូបភាព វាយប្រហាទៅលើអ្នកដទៃ លើហ្វេសប៊ុក ។
នៅក្នុងវគ្គបង្រៀននោៈលោកមេបញ្ជាការក៏ផ្តាំផ្ញើដែរថា បើមិនចាំបាច់មន្ត្រីអាវុធហត្ថទាំងអស់គួរតែប្រើប្រាស់តែផេកហ្វេសប៊ុកផ្ទាល់ខ្លួនបានហើយ មិនគួរបង្កើត អាខោនឬផេហ្វេកប៊ុកដែលបង្ហាញជាលោហ្គោរបស់អាវុធហត្ថនៅតាមមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខនោះទេ ដោយសារអ្នកទាំងនោះប្រើប្រាស់បណ្តាញទំនាក់ទនងសង្គមទាំងនេះនៅមានកម្រិត ។ ក្នុងនោៈសំដៅលើការសសេរ ការប្រើប្រាស់រូបភាពមិនសមរម្យជាដើម។ល។ ដោយឡែកការបើកវគ្គនេៈផងដែរជាការពង្រឹកក្រមសីលធម៏ និងផ្លូវច្បាប់ ជូនដល់មន្ត្រីទាំងអស់បានយល់ក្នុងនាម កំលាំងអាវុធហត្ថ ជាផ្នែកមួយក្នុងក្របខណ្ឌយោធាច្បាប់ និងជាអ្នកអនុវត្តច្បាប់ដែរ ។
យោងតាមរដ្ឋធម្មនុញ្ញមាត្រា ៤១ បានចែងថា សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងបោះពុម្ពផ្សាយ មនុស្សគ្រប់រូបអាចប្រើប្រាស់សេរីភាពនេះបានយ៉ាងទូលំទូលាយ ដរាបណាមិនប៉ះពាល់កិត្តិយសរបស់អ្នកដ៏ទៃ ដល់ទំនៀមទន្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ។ ប៉ុន្តែការប្រើប្រាស់សេរីភាពខាងបញ្ចេញមតិ និងការយកចិត្តទុកដាក់អំពីកេរ្តិ៍ឈ្មោះអ្នកដ៏ទៃ ឬអំពីសណ្តាប់ធ្នាប់សាធារណៈ បែរជាមានមនុស្សខ្លះបានរំលោភបំពាននូវសិទ្ធិសេរីភាពនេះ ហើយយកទៅវាយប្រហារអ្នកដ៏ទៃដោយទុច្ចរិត។តាមការស្រាវជ្រាវបានឲ្យដឹងថា បទល្មើសដែលទាក់ទងនឹងការជេរប្រមាថ គឺមានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៣០៧ បានចែងថា៖ គ្រប់ពាក្យជេរប្រមាថ គ្រប់ពាក្យមើលងាយ ឬ គ្រប់ពាក្យទ្រគោះ ជាអំពើនៃការជេរប្រមាថ (មានន័យថាទោះបីជេរតាមមធ្យោបាយណាក៏ដោយ ឧទាហរណ៍៖ តាមរយៈការស្រែកដោយផ្ទាល់ ទូរស័ព្ទ តាមសារព័ត៌មាន តាមបណ្តាញសង្គមគឺត្រូវបានច្បាប់ចាត់ទុកថាជាការជេរប្រមាថផងដែរ)។ មាត្រា៣០៧នៃច្បាប់នេះដែរ បានចែងថា ជនល្មើសត្រូវពិន័យជាប្រាក់ពី ១០០.០០០រៀល ទៅ ១០.០០០.០០០រៀល ក្នុងករណីប្រមាថធ្ងន់ធ្ងរ មាត្រា៣១០នៃច្បាប់នេះចែងថា ជនល្មើសអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ថ្ងៃទៅ៨ថ្ងៃ៕
photo_2016-09-10_15-57-11 photo_2016-09-10_15-56-58 photo_2016-09-10_15-57-02 photo_2016-09-10_15-57-00 photo_2016-09-10_15-56-56 photo_2016-09-10_15-56-54