សៀមរាប:មានការភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹកព្រលឹមបន្ទាប់ពីអ្នកបង់សំណាញ់ប្រទះឃើញសាសពក្មេងប្រុសម្នាក់អណ្ដែតក្បែស្ពានអាងក្រពើក្នុងស្ទឹងសៀមរាប ហើយសមត្ថកិច្ចសន្និដ្ឋានថាជាករណីលង់ទឹកមិនមែនជាករណីឃាតកម្មនោះទេ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៦ព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០១៦ស្ថិតនៅចំណុចស្ពានអាងក្រពើស្ទឹងសៀមរាបក្នុងភូមិវត្តស្វាយសង្កាត់សាលាកំរើក ក្រុងសៀមរាប ។លោកស្រី ហេង អៀង វ័យ ៤៣ឆ្នាំត្រូវជាម្ដាយជនរងគ្រោះបានរៀបរាប់ប្រាប់ថា:កូនរបស់គាត់់មាន ឈ្មោះមុល ចំរើន អាយុ ១៦ ឆ្នាំ ជនជាតិវៀតណាមមុខរបជាជាង សិប្បកម្ម មានទីនៅផ្ទះជួល ភូមិ វិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ។លោកស្រីបានបន្តថា កូនប្រុសរបស់គាតបាន បាត់ខ្លួនរយះពេលពីរថ្ងៃមកហើយ ហើយគាត់បានស្វះស្វែងដើររកស្ទើតែគ្រប់ទីកន្លែងដែលតែពុំមានដំណឹងពីកូនរបស់គាត់សោះ។ លុះនៅព្រឹកថ្ងៃកើតហេតុក៏មានគេមកប្រាប់ថាកូនរបស់ត្រូវគេប្រទះឃើញស្លាប់អណ្ដែតក្បែរស្ពានអាងក្រពើក្នុងស្ទឹងសៀមរាប ។
លោកវរសេនីយ៍ទោ ដួង សុខា នាយការិយាល័យ នគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាបវានឲ្យដឹងថា៖សពនេះមាន ឈ្មោះមុល ចំរើន អាយុ ១៦ ឆ្នាំ មានមុខរបជាជាង សិប្បកម្ម មានទីនៅផ្ទះជួល ភូមិ វិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ។ លោកបន្តថា៖ករណីនេះសមត្ថកិច្ចជំនាញនៃស្នងការនគរបាលខេត្តបានធ្វើកោសល្យវិច័យទៅឃើញថា ជាករណីលង់ទឹកស្លាប់ដោយខ្លួនឯងព្រោះអីនៅលើខ្លួនសពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយមានឃើញតែទូរស័ព្ទនិងបាឡិកាដៃតែប៉ុណ្ណោះ។បន្ទាប់ពីត្រួតពិនិត្យសពក្មេងប្រុសចេះរួចរាល់សមត្ថកិច្ចបានប្រគល់សពទៅឲ្យគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕