​ក្នុង​រដូវវស្សា​កុមារ​មាន​ជម្ងឺ​ទូទៅ​ច្រើន​សូម​ឪពុកម្តាយ​យកចិត្តទុកដាក់​មើល​កូនចៅ​

0

ខេត្តកំពង់ឆ្នាំង៖ លោកស្រី ភុល ធរនី ប្រធានសាលព្យាបាលជម្ងឺកុមារនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖ « នៅក្នុងរដូវវស្សាដើមខែសីហានេះ កុមារច្រើនមានជម្ងឺទូរទៅច្រើនសូមលោកឪពុក អ្នកម្តាយយកចិត្តទុកដាក់មើលកូនចៅ និងបើមានជម្ងឺសូមប្រញាប់យកមកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង » លោកស្រីនីយាយបែបនេះខណៈនៅដើមខែសីហានេះ មានការកើនឡើងកុមារមកសំរាលព្យាលបាលជម្ងឺនៅក្នុងអាគារកុមារក្នុងថ្ងៃៗជាង១០នាក់ ខុសពីខែមុនៗដែលមានក្នុង១ថ្ងៃ ៗតែ៦ទៅ៧នាក់តែប៉ុណ្ណោះ។
លោកស្រី ភុល ធរនី បានអោយដឹងទៀតថា៖ កុមារមានជម្ងឺទូទៅដែលនៅសំរាកនៅក្នុងអាគារកុមារថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ មានចំនួន៥០នាក់ ក្នុងនោះមានជម្ងឺគ្រុនឈាម ជម្ងឺផ្លូវដង្ហើម និងជម្ងឺរាករូស ដោយឡេកកុមារមានជម្ងឺគ្រុមឈាមមានតែ៨នាក់ប៉ុណ្ណោះ។នៅក្នុងរយះពេល៨ខែដើមឆ្នាំ២០ ១៦នេះ គឺក្នុងខែសីហានេះកុមារមានជម្ងឺមកសំរាកក្នុងមន្ទីរពេទ្យច្រើនជាងគេ និងក្នុង១ថ្ងៃៗមានកុមារចូ លព្យាបាលជម្ងឺ និងព្យាលបាលជាត្រឡប់ទៅផ្ទះវិញជាង១០នាក់។ ដោយឡែកសេវាថ្លៃព្យាបាលជម្ងឺវិញមួយជាក្នុងម្នាក់ៗ៧ម៉ឺនរៀល ដែលគេត្រូសំរាកព្យាបាលពី២ថ្ងៃ៥ថ្ងៃឬក៏១អាទិត្យ។ជាធម្មតានៅរៀងរាល់ឆ្នាំលោកស្រីតែងពិនិត្យឃើញនៅក្នុងខែវស្សាកុមារច្រើនកើតជម្ងឺច្រើនជាងរដូវប្រាំង ហេតុនេះលោកស្រីក៏សុំអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលកុមារទាំងអស់ត្រូវធ្វើអនា
ម័យក្នុងផ្ទះជុំវិញផ្ទះកុំអោយមានសំរាម កុំអោយមានទឹកដក់ដែលជាជម្រកសត្វមូសខ្លា ដែលជាមូសចម្លងជម្ងឺគ្រុនឈាមដល់កុមារ និងត្រូវអោយហូហទឹកឆ្អិន កុមារត្រូវគេងក្នុងមុងទាំងថ្ងៃទាំងយប់ និងបើមានកុមារឈឺត្រូវដឹកបញ្ជូនមកបណ្ឌលសុខភាព ឬមន្ទីរពេទ្យខេត្តអោយបានរួសរាន់ កុំទុកអោយជម្ងឺមានអាការៈធ្ងន់ធ្ងរពិបាកព្យាលបាល។
លោកស្រីបានបញ្ជាក់ទៀតថា៖ នៅក្នុអាគារកុមារមានបុគ្គលិកពេទ្យសរុបចំនួន១០នាក់ ក្នុងនោះមានគ្រូពេទ្យតែ២នាក់តែប៉ុណ្ណោះ ហើយការព្យាលបាលត្រូវទទួលខុស្រូវ២៤ម៉ោងផ្លាស់ប្តូរវេនគ្នានៅពេ លយប់ កន្លងមកការទទួលខុសត្រូវព្យាបាលទទួលបានជោគជ័យ គឺជម្ងឺភាគច្រើន៩៧ភាគរយបានជាសះស្បើយវិញទៅផ្ទះវិញ និង៣ភាគរយបានបញ្ជូនទៅមន្ទិរពេទ្យក្រុងភ្នំពេញ៕ DSC05276 DSC05273 DSC05274 DSC05279