សៀមរាប៖គ្រោះថ្នាក់ចរាចរដ៏រន្ធត់នឹងអាណោចអធ័មមួយបានកើតឡើងខណះអ្នកបើកឡានដឹកដីបានបើកក្នុងល្បឿនយ៉ាងលឿនរួចជ្រុលទៅបុកម៉ូតូពេញទំហឹងក្នុងទិសបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យប្តីស្លាប់នៅនឹងកន្លែងឯប្រពន្ធដង្ហើមចង្រិតហើយអ្នកបើកបររត់គេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី១០ខែសីហា ឆ្នាំ២០១៦នៅតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងភូមិរលួសខាងលិច ឃំុរលួសស្រុកប្រាសាទបាគង ។លោកអនុសេបីយ៍ឯក សុខ ប៊ុនរ៉ុង នាយផ្នែកនគរបាលចរាចរស្រុកប្រាសាទបាគងបានឲ្យដឹងថា៖ អ្នកបើកឡានដឹកដីបានបើកក្នុងល្បឿនយ៉ាងលឿនរួចជ្រុលទៅបុកម៉ូតូពេញទំហឹងក្នុងទិសបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យប្តីស្លាប់នៅនឹងកន្លែងឯប្រពន្ធរងរបួសធ្ងន់ឯហើយអ្នកបើកបររត់គេចខ្លួនបាត់។លោកបន្តថារថយន្តបង្កម៉ាកហុីណូពណ៌ស ពាក់ស្លាកលេខ.គ
1920 ភព3 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណបើកពីទិសខាងលិចទៅកើតបត់ទៅខាងជើងបណ្តាលឲ្យបុកជាមួយម៉ូតូ១គ្រឿងម៉ាកហុងដា C125ពណ៌ខ្មៅពាក់ដ្លាកលេខ សៀមរាប 1w0548បើកបរដោយឈ្មោះអាន សេងលី ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិបត់រំដួលឃំុរំដួល ស្រុកក្រវ៉ាញខេត្តពោធិសាត់បានស្លាប់នៅនឹងកន្លែង។ឯប្រពន្ធមានឈ្មោះខុន ធៀតអាយុ៣៨រងរបួសធ្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។បច្ចុប្បន្នវត្ថុតាងត្រូវបានកម្លាំងនគរបាលអូសយកមករក្សទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទ
បាគងរង់ចាំដោះស្រាយតាមផ្លូវច្បាប់។គួរកត់សម្គាល់ថា ក្រុមរថយន្តដឹកដី.ដឹកខ្សាច់.ដឹក
ទឹកសុទ្ធ ទឹកកក ជាដើម បានបើកបរនៅក្នុងខេត្តសៀមរាបដោយល្បឿនលឿន ខ្វះការទទួលខុសត្រូវ ហើយប្រការទាំងនេះគេមិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធធ្វើការត្រួតពិនិត្យនោះទេ៕