​ក្រុងព្រះសីហនុ​តំបន់​ទំនាប​មួយចំនួន​ក្នុង​ទីប្រជុំជន​រង​ការលិចលង់ ដោយ​ជំនន់​ទឹក ភ្លៀង​ដោយសារតែ​ប្រជាពលរដ្ឋ​ខ្លះ​ការយល់ដឹង​នឹង​ប្រព​ន្ធ័​អនុវត្តន៍​ច្បាប់ ធូរ​លុង​

0

ខេត្តព្រះសីហនុ៖ភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងជាថ្មីម្តងទៀតនៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១១ខែ សីហា ឆ្នាំ ធ្វើអោយតំបន់ទំនាបមួយចំនួនរងការលិចលង់ដោយជំនន់ទឹកភ្លៀង ដូចជាតំបន់ ផ្លូវ អូរ១សង្កាត់លេខ៤ តំបន់ ក្លឹមកម្សាន្ត (LV) តំបន់ផ្លូវកែង សាលារៀន (UME) តំបន់ស្ពានអូរ សំអាត ជាដើម ជាហេតុធ្វើឲ្យ រំខាននិងលំបាកក្នុងការ ធ្វើដំណើរឆ្លង កាត់នឹងផ្លូវចំណុច ខ្លះមិន អាចធ្វើ ដំណើរឆ្លងកាត់បានតែម្តងក្នុងពេលមានភ្លៀងធ្លាក់។
.ជុំវិញបញ្ហារទឹកភ្លៀងជនលិចផ្លូវមួយចំនួនក្នុងក្រុងព្រះសីហនុ ខាងលើនេះ ត្រូវបានមន្ត្រី សាលាក្រុង ព្រះសីហនុ ទទូលស្គាល់ថាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងព្រះសីហនុ ឲ្យតែមានភ្លៀង ធ្លាក់ ខ្លាំងបន្តិច ទឹកភ្លៀងតែងតែជនលិច ផ្លូវ ជាប្រចាំ គេចមិនផុតនោះទេ ។ហើយមួលហេតុ នែការជនលិចបែបនេះ គឺបណ្តាលមកពីរ អូរផ្លូវទឹកមួយចំនួន មានការសាងសង់សំណង់ខុសច្បាប់ និងមួយផ្នែកទៀតកើតឡើងដោយសារតែពលរដ្ឋមួយចំនួនដែលរស់នៅជាប់មាត់អូរ ខ្វះការយល់ ដឹង នាំគ្នាបោះចោលសំរាមអនាធិបតេយ្យក្នុងអូរ ធ្វើអោយស្ទះលូនិងស្ទះផ្លូវរំដោះទឹកភ្លៀង ។ ដូចនេះ វិធានការដើម្បី ធ្វើការស្តារក៏ដូចជាការកែលំអរបញ្ហារនេះឡើងវិញ គឺសំខាន់ ធ្វើយ៉ាង ឲ្យប្រជាពលរដ្ឋគ្រប់រូប មាន ការ យល់ដឹងអំពើបរិស្ថាននៅជំវិញ ខ្លូនគាត់ក៏ដូចជាទីក្រុងទាំងមួល ហើយរូមគ្នាបញ្ឈប់នៅការចោលសំរាម ផ្តេះផ្តះ នៅតាមទីសាធារណៈ នឹងក្នុងទឹកអូរ ឬលូបង្ហូរទឹក ជាពិសេសគឺលប់បំបាត់ឲ្យបានទាំង ស្រុងនូវ វប្បធម៏ឃុបឃិតគ្នា អនុញាតិ្តឲ្យធ្វើការសាងសង់ សំណង់លើដីអូរដោយខុសច្បាប់ ក៏ដូច ជាការចាក់ដី លុបអូរជាដើម ហើយសំរាប់មន្ត្រី អ្នក អនុវត្តន៏ ច្បាប់ក៏ត្រូវតែមានការទទូលខុសត្រូវ ឲ្យមានភាពច្បាស់លាស់ផងដែរចំពោះ ការងាររបស់ខ្លូន បើមិនដូចច្នេះទេ បញ្ហារ ទឹកជនលិចផ្លូវ មិនអាចដោះស្រាយបាននោះឡើយ។
.គួរបញ្ជាក់ផងដែរថា បើយោងតាម ការបញ្ជាក់ពីរមន្ត្រីសាលាក្រុងព្រះសីហនុ បានឲ្យ ដឹងថា អូរសំខាន់ៗ ក្នុងការរំដោះទឹកភ្លៀងក្នុងក្រុងព្រះសីហនុមានចំនួន១៤ ប៉ុន្តែរ អូរ ទាំងនោះ បច្ចុប្បន្ន មួយចំនួនធំត្រូវបានគេឃុបឃិតគ្នាចាក់ដីលុបវាទីរំលោភយកដីអូរទាំងនោះស្ទើរអស់ ទៅហើយ ជាហេតុ ធ្វើឲ្យទំហ៊ំអូរ តូញតូចចង្អៀត បង្ករឲ្យស្ទះចរន្តទឹក ហូរមិនទាន់ ជាស្តែង ដូចជាអូរ តំបន់ស្រែត្រគួន ទំហ៊ំទទឹង១៧ម៉ែត្រកន្លះ ត្រូវបានថៅកែផ្ទះសំណាក់ (ជីប៊ីធី)ចាក់ដី លុបរំលោភយកអស់នៅសល់តែប្រមាណ៥ម៉ែត្រតែប៉ុណ្ណោះ ហើយអូរតំបន់ក្លឹមកម្សាន្រ( អិលវី) នឹងតំបន់ ក្រុមហ៊ុនសាងសង់ផ្ទះល្វែង(បីអេស)ជាដើម សុទ្ធសឹងត្រូវគាឃុបឃិតចាក់ដីលុប រំលោភ យកដូចគ្នា ប៉ុន្តែរចំណាត់ការផ្លូវច្បាប់ហាក់ដូចជា មានភាពមិនច្បាប់លាស់អ្វីបន្តិចទាល់តែសោះ គឺបើចុះធ្វើការហាមឃាត់គឺបានត្រូវតែធ្វើកំណត់ហេតុតែប៉ុណ្ណោះ រីឯសកម្មភាពល្មើស នៅតែបន្តដ៏ដែលជាដ៏ដែល ៕20160811_120613_resized 20160811_122029_resized 20160811_120602_resized