សៀមរាប៖មនុស្សយើងម្នាក់ៗចង់រស់ទោះបីចាស់យ៉ាងណាក៏ដោយក៏ចង់រស់ដែរតែ
ដោយទ្បែកបុរសវ័យចំណាស់ម្នាក់បែទៅចងកធ្វើអត្តឃាតសម្លាប់ខ្លួននៅលើដើមស្វាយដើម្បី
បញ្ចប់ជីវិតទៅវិញ។ ភាពភ្ញាក់ផ្អើលដែលគេប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់នៅលើ
ស្វាយ ហើយមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងនគរបាលមូលដ្ឋានរួមទាំងក្រុមគ្រួសារនៃសពផងដែរ។ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី១០ខែសីហាឆ្នាំ២០១៦ស្ថិតនៅក្នុងភូមិភ្នំតូច ឃុំតាអានស្រុកក្រឡាញ់ ខេត្តសៀមរាប។
តាមប្រភពពីប្រជាពលរដ្ឋដែលបានចូលរួមមើលហេតុការណ៍ខាងលើនេះ និយាយប្រាប់សមត្ថកិច្ចនគរបាលយើងថាជនរងគ្រោះបានបាត់ពីផ្ទះកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ហើយត្រូវបានក្រុមគ្រួសារដើររកដែលតែរកមិនឃើញលុះដល់ថ្ងៃទី១០ ខែសីហាឆ្នាំ២០១៦ទើបប្រទះឃើញចងកស្លាប់នៅលើដើមស្វាយត្រើយខាងកើតស្ទឹងស្ថិតនៅទីតាំងកើតហេតុ។ តាមប្រភពពីនគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថាបន្ទាប់ពីមានពលរដ្ឋរាយការមកថា មានបុរសវ័យចំណាស់ម្នាក់ ស្លៀកខោខ្លី រុំក្រម៉ា ពណ៌ក្រហមលាយសនិងខៀវ គ្មានពាក់អាវបានក្រម៉ា ដែលស្លៀកជាប់នឹងខ្លួន យកឡើងទៅចងកសម្លាប់ខ្លួននឹងដើមស្វាយ ត្រើយខាងកើតស្ទឹង។ប្រភពបានបន្តថា ក្រោយពីបានទទួលព័ត៌មានរួចមក កម្លាំងរបស់នគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ។ប្រភពបានបញ្ជាក់ផងដែរថា ជនរងគ្រោះមានឈ្មោះ តាត វៃ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិថ្មី ឃុំទឹកជោរស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ប្រភពបានបញ្ជាក់បន្ថែមទៀតថា ក្រោយពីបានទំលាក់សពជនរងគ្រោះមកដល់ដី រួចខាងជំនាញបានពិនិត្យនិងធ្វើកោសល្យវិច្ឆ័យទៅលើដងខ្លួន បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងករធ្វើអត្តឃាតខ្លួនឯងពិតមែន ដោយយកកន្សែងដែលស្លៀកជាប់នឹងខ្លួនឡើងទៅលើដើមស្វាយរួចចងកសម្លាប់ខ្លួនដោយភ្ជាប់ទៅនិងមែកស្វាយបណ្ដាលឱ្យស្លាប់
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព៕ដោយ គឿនវេត