សមត្ថកិច្ច​ថៃ​បញ្ជូន​សាកសព ពលករ​ខ្មែរ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ៖ សាកសព ពលករកម្ពុជាម្នាក់ ត្រូវបានបញ្ជូននិវត្តន៍មកគេហដ្ឋានវិញហើយកាលពី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានអោយដឹងថា នៅវេលាម៉ោង7និង6នាទី ថ្ងៃទីphoto_2016-08-12_13-38-26១២ខែសីហា ឆ្នាំ២០១៦អគ្គកុងស៑ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ បានបញ្ជូនសាកសព ពលករកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត១នាក់។លោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានអោយដឹងថា: សពឈ្មោះពៅ ទ្រី ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិប្រជាធម្ម(មណ្ឌល២) សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មុខរបរជាកម្មករស្តង់ត្រី នៅផ្សាររុងក្លឿរស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។ លោកវរ:សេនីយ៍ត្រី ជា ដា បានអោយដឹងទៀតថា: ជនរង្គ្រោះស្លាប់ដោយសារដាច់សរសៃឈាមខួក្បាល កាលពីថ្ងៃទី១១ខែសីហា ឆ្នាំ២០១៦។សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕