នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លាក់ទុក​អាវុធ​,​ជួញដូរ​គ្រឿងញៀន​និង​រថយន្ត​ចង្កូត​ស្តាំ​ថ្មី​

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ៖ កំលាំងនគរបាលការិយាល័យព្រហ្មទ័ណ្ទកំរិតស្រាលនៃការិយាល័យកណ្តាលនគរបាលយុត្តិធម៍ស្នងការដ្ឋានខេត្តបន្ទាយមានជ័យសហការនឹងកំលាំងនគរបាលស្រុកអូរជ្រៅបានឆ្មក់ចុះបង្ក្រាប ឆែកឆេរហើយឃាត់ខ្លួនកបុរសសង្ស័យម្នាក់បានលួចនាំរថយន្តចង្កូតphoto_2016-08-12_13-49-03ស្តាំចូលខុសច្បាប់ ថែមទាំងលាក់អាវុធនិងជួញដូរគ្រឿងញៀនខុសច្បាប់ទៀតផង។
ការបង្ក្រាបធ្វើឡើងនៅព្រំដែនក្នុងភូមិទំនប់ដាច់ ឃុំ អូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យកាលពីម៉ោង៣ល្ងាចថ្ងៃទី១០ខែសីហាឆ្នាំ២០១៦កន្លងមក តែ២ថ្ងៃបន្ទាប់ទើបប្រមូលវត្ថុតាងជុំនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
លោកឧត្តមសេនីយ៍សិទ្ធឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យនិងជានាយការិយាល័យកណ្តាលនគរបាលយុត្តិធម៌ខេត្តបន្ទាយមានជ័យជម្រាបក្រុមអ្នកយកពត៍ត័មានថ្ងៃទី១២ខែសីហាឆ្នាំ២០១៦ក្នុងសន្និសិីទកាសែតមួយថា:ដោយបានកិច្ចសហការផ្តល់ព័ត័មានពីអ្នកពាក់ព័ន្ធនិងមានបញ្ជាពីលោកឧត្តមសេនីយ៍អាត់ ខែម ស្នងការនគរបាលខេត្តព្រមទាំងការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានិងលោកសុក កែវបណ្ឌិត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តទើបនគរបាលឈានដល់បង្ក្រាបបានជោគជ័យដូច្នេះ។លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ និយាយបន្តថា:ជនសង្ស័យនោះមានឈ្មោះសូរ សុជាតិ ភេទប្រុសអាយុ៣១ឆ្នាំរស់នៅក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងល្មើស មធ្យោបាយមួយចំនួនដូចជា: រថយន្ត១គ្រឿងម៉ាកនីសាន់ណាវា៉រា១បាំងកន្លះ ចង្កូតស្តាំពណ៍ទឺកប្រាក់គ្មានពន្ធគ្មានស្លាកលេខតែលួចបន្លំបំពាក់លេខក្លែង,ឡានតូយ៉ូតាកូរ៉ូឡាចង្កូតស្តាំស្លាកលេខភ្នំពេញ២F៨០៣៩ ចំនួន១គ្រឿង,កាំភ្លើងខ្លី២ដើម ប្រាក់រៀលខ្មែរ៣០០.០០០រៀល, ប្រាក់ដុល្លា៧២០ដុល្លាសរអា, ប្រាក់ថៃ១៥.២៧០បាត ជញ្ជីងថ្លឹង១ និងឧបការជក់ និងថ្នាំញៀន១.១៨៥គ្រាប់ និងទូរស័ព្ទដៃ៤គ្រឿង ។តបនឹងការសួរចម្លើយរបស់សមត្ថកិច្ចនគរបាលជនសង្ស័យបាននិយាយថា:”កាលពីឆ្នាំ២០១៥ ខ្លួនបានចាប់ផ្តើមរកស៊ីជួញដូរ ចែកចាយគ្រឿញៀនតាំងពីសាកល្បងទ្រង់ទ្រាយតូចនិងតិចៗគឺទិញដំបូងៗ១លើកចំនួន១០គ្រាប់យកទៅលក់ចែកចាយអោយអ្នកសេព។
ដល់កាក់កប រីកចម្រើន លុះនៅក្នុងឆ្នាំ២០១៦នេះ ខ្លួនបានទិញគ្រឿងញៀនចាប់ពីរាប់សិប រាប់រយគ្រាប់ឡើងទៅ។ក្នុងនោះមានទិញពីឈ្មោះមុ៉ល ក្នុងម្តងៗចំនួន១៥០-២៥០គ្រាប់ ដោយរួមទាំងបានយកទៅលក់ឲ្យជនជាតិថៃឈ្មោះឆៃ ។ពោលគឺពេលហ្នឹងខ្លួនរឹងរិតតែទុកចិត្ត ស្និទ្ធស្នាលនិងរកបានចំណេញរៀងៗខ្លួនជាមួយជនជាតិថៃនេះ។
ជនសង្ស័យនេះនិយាយបន្ថែមថា:ចុងក្រោយនេះ ខ្លួនបានឈានដល់ទិញរថយន្តទំនើបស៊េរីថ្មីនេះ ពីជនជាតិថៃនោះចំនួន១គ្រឿង ហើយកាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៦កន្លងមក ជនជាតិថៃឈ្មោះទុយ បានបើករថយន្តម៉ាកនីសាន់នោះយកមកឲ្យខ្លួនដល់ផ្ទះនាភូមិទំនប់ដាច់ក្នុងតម្លៃ៣៣០.០០០បាតប្រាក់ថៃ។
ក្នុងនោះទូទាត់ដំបូងចំនួន៣០.០០០បាត ហើយបន្តបន្ទាប់ត្រូវរ្កលុយថែមបង់រូបភាពរំលោះ។
ជនសង្ស័យបន្ថែមថា:រីឯអាវុធខ្លី២ដើមនេះវិញ ខ្លួនបានមកពីជនជាតិថៃឈ្មោះឆៃនោះគឺគេយកមកដាក់បញ្ចាំ។ចំណែកថ្នាំញៀនវិញ ចុងក្រោយនេះ ខ្លួនបានទិញពីជនជាតិថៃឈ្មោះមុល និងជាក់ស្តែងនៅសល់តែចំនួន១.១៨៥គ្រាប់នេះ។ពោលគឺទិញគ្រឿងញៀនពីជនជាតិថៃ ហើយលក់ដុំអោយជនជាតិថៃផ្សេងទៀត។ពេលសួរថា តើអ្នកធ្លាប់លក់អោយជនជាតិខ្មែរទេ? សួូរ សុជាតិ និយាយថា:ធ្លាប់ដែរ តែលក់រាយទេព្រោះខ្មែរមានលុយតិចៗ មានលុយករកព្រឹក សេពល្ងាច!?យោងកំលាំងនគរបាលខេត្តថា សំណុំរឿងក្នុងបទចោទច្រើនប្រភេទរឿងនេះត្រូវកសាងនិងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការបន្តនៅរសៀលថ្ងៃទី១២សីហាឆ្នាំ២០១៦៕

photo_2016-08-12_13-48-57 photo_2016-08-12_13-48-48 photo_2016-08-12_13-49-13 photo_2016-08-12_13-49-08