ឃាត់ខ្លួន​យុវជន​ម្នាក់​ក្រោយ​បង្ក​ហឹ​ង្សា​ខ​ណះ ផឹកស្រា​ក្លែមសំដី​

0

បន្ទាយមានជ័យៈ យុវជនជាកម្មករនំបុ័ងម្នាក់ត្រូវបានកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១២ខែសីហាឆ្នាំ២០១៦នេះក្រោយបង្កហឹង្សាលើយុវជនម្នាក់ទៀតក្នុងវង់ផឹកស៊ី។photo_2016-08-12_19-21-11លោកអនុសេនីយ៍ឯក គុណ ណាវ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យបានអោយដឹងថាយុវជនដែលត្រូវឃាត់ខ្លួនមានឈ្មោះ ផៃ រិទ្ធី ជាកម្មករធ្វើនំបុ័ង នៅចំណុចសិប្បកម្មនំប័ុង ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ការឃាត់ខ្លួនធ្វើឡើងតាមបណ្តឹងជនរងគ្រោះឈ្មោះ រ៉េត សង់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរជ្រៅ ឃុំគូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នៅក្នុងបណ្តឹងជនរងគ្រោះបានរៀបរាប់ថាវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ក្រោយពីសម្រាកពីការងារឈ្មោះ រ៉េត សង់ ដើរកាន់ចានបាយដើម្បីហូប ពេលនោះខ្លួន(ផៃ រិទ្ធី)និងមិត្តភក្តិធ្វើការជាមួយគ្នាផ្សេងទៀតកំពុងអង្គុយផឹកស្រានៅទីនោះដែរ ហើយក៍បានហៅឈ្មោះរ៉េត សង់ មកផឹកស្រាជាមួយ ហើយក៏បាននិយាយពីនេះពីនោះ។ក្រោយមកការជជែកគ្នាលេងក៏មានភាពតឹងសរសៃកដាក់គ្នារហូតក្លាយជាជម្លោះវាយតប់គ្នាតែម្តង់។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានអោយដឹងថាជនសង្ស័យបានសារភាពនៅចំពោះសមត្ថកិច្ចថាខ្លួនពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់មែនព្រោះតែខឹងខ្លាំងពេក។
ក្រោយសួរនាំសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងខ្លួនជនបង្កទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីរួចហើយ៕