ខេត្តព្រះសីហនុ៖កាលពីវេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃទី ១២ខែសីហាឆ្នាំ២០១៦នេះមានក្រុមអ្នកទេសចរណ៍ដែលជាសិស្សនិស្សិតចំនួន៤នាក់ព្រមទាំងអ្នកបើកបរទូកទេសចរណ៍កន្ទុយវែងម្នាក់ទៀតផងនោះត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុងសហការជាមួយកម្លាំងនគរបាលខេត្តជួយស្រង់សង្គ្រោះក្រោយពីទូកដឹកទេសចរណ៍មួយនេះបានលិចក្នុងសមុទ្រកាលលយអាវឡុងសិតតំបន់កោះរ៉ុង ។តាមកាបញ្ជាក់ពីសមត្ថកិច្ចអោយដឹងថាជនរងគ្រោះដែលជាសិស្សនិស្សិតទាំង៤នាក់មានឈ្មោះ ៖១-ឈ្មោះ ខឹន និមល ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ និស្សិត ស្រុកកំណើត ឃុំដូង ស្រុក ប្រាសាទបាឡាំង ខេត្ត កំពង់ធំ។២-ឈ្មោះ សៀង សុភក្ត្រ័ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ និស្សិត ស្រុកកំណើត ភូមិអណ្ដូងថ្ម ឃុំដូងថ្ម ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ៣- ឈ្មោះ មាស បន ភេទប្រុស ២៩ ឆ្នាំ មុខរបរ និស្សិត ស្រុកកំណើត ឃុំកក ស្រុកបសែត ខេត្តកំពង់ស្ពឺ ៤-ឈ្មោះ មិត្ត សុភុំ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ និស្សិត ស្រុកំណេីតភូមិស្លក្រាម ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប ។ទូកទេសចរណ៍ដែលលិចនេះពួកគេបានជួលជិះកំសាន្តនៅពយអាវឡុងសិតប៉ុន្តែពេលទៅដល់ទីនោះត្រូវបានម៉ាស៊ីនទូកខូចបណ្ដាលអោយរលកបោកទូកទេសចរណ៍នោះលិចតែម្ដង ។បច្ចប្បន្នជនរងគ្រោះទាំង៤នាក់ព្រមទាំងនាក់បើកទូកទេសចរណ៍ផងនោះ បានបញ្ជូនមកដល់ដីគោកដោយសុវត្ថិភាពហើយ ៕