នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង​ចាប់​រថយន្ត​​តា​កូ​ម៉ា​ដឹក​គ្រឿង​សង្ហា​រឹម​កែរ​ច្នៃ​បាន​៥០%​ព្រ​ទាំង​ប្រគល់អោយ​ ​មេព្រៃ​ភ្លាមៗ​

0

ស្ទឹងត្រែង៖ រថយន្តតាកូម៉ាដឹកគ្រឿងសង្ហារឹម កែរច្នៃបាន៥០%មួយគ្រឿង ត្រូវបាននគរបាលប្រឆាំងបទសេដ្ឋកិច្ចខេត្តឃាត់និងចាប់បានព្រមទាំងប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើខេត្តភ្លាមៗ កាលពីវេលាម៉ោង១២:៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ត្រង់ចំណុចភូមិគីឡូប្រាំបីphoto_2016-08-12_19-44-38 ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។លោក ឈៀង តុលា នាយខណ័រដ្ឋបាលព្រៃឈើខេត្តបាននិយាយប្រាប់postnewsថា:គាត់ក៍មិនដឹងចាប់យកមកពីម្តុំណាដែរ
ទាល់តែសួរលោក មេងលី ទើបដឹងច្បាស់។ព្រោះពេលឃាត់រថយន្តខាងលើនេះ លោក មេលី បានខលទូរសព្ទ័មកខ្ញុំដែរតែខ្ញុំមិនបានទទួល ព្រោះខ្ញុំជាប់រវល់ប្រជុំ។លោកបន្តថា:គាត់ក៍មានការងឿងឆ្ងល់ផងដែរថា:មូលហេតុអ្វីបានសមត្ថកិច្ចចាប់រថយន្តនេះ ព្រោះឈើដែលនៅលើរថយន្ត សុទ្ធតែជាគ្រឿងសង្ហារឹមដែលកែរច្នៃបានជិតរួចហើយ។បើនិយាយរឿងឈើឆៅគឺមានតែបួន ប្រាំដុំតែប៉ុណ្ណោះ ប៉ុន្តែមិនអីទេ ឥឡូវយើងរក្សារថយន្តនោះទុកក្នុងខណ័រដ្ឋបាលព្រៃឈើសិន រងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមកក្រោយ។ចំពោះរថយន្តដែលដឹកសង្ហារឹមខាងលើ ម៉ាកតាកូម៉ា ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2K-3242 រថយន្តនោះបានដឹកគ្រឿងសង្ហារឹមដែលកែរច្នៃសម្រេចបាន៥០% ដែលមានដូចជា ទ្វា១១វង់តុ៥ ព្រមទាំងលាយដៃសាឡុងប្រាំទៅប្រាំមួយដុំ ផងដែរ។ចំណែកឯ ម្ចាស់រថយន្ត ត្រូវបានគេស្គាល់ថា ជានាយទាហាន។បច្ចុប្បន្ន រថយន្តតាកូម៉ា ដឹកសង្ហារឹមខាងលើ ត្រូវបានជំនាញយកមករក្សាទុកក្នុងខណ័រដ្ឋបាលព្រៃឈើខេត្តរួចរាល់ហើយ ៕photo_2016-08-12_19-44-55photo_2016-08-12_19-44-43 photo_2016-08-12_19-44-52