ខេត្តកំពង់ធំ ៖ អាជ្ញាធរខេត្តកំពង់ធំ បានយកចិត្តទុកដាក់ ចំពោះបញ្ហារសេវាកម្មតំលៃអគ្គីសនីយ៍ នៅតាម បណ្តាស្រុកមួយចំនួន នៅក្នុងខេត្តកំពង់ធំ ដើម្បីកាត់បន្ថយការរអាក់រអួល ការផ្តល់ចរន្តដោយមិនបានគ្រប់ គ្រាន់ និងការយល់យោគគ្នាក្នុងការប្រើប្រាស់អគ្គីសនីយ៍ ។
ពិធីពិគ្រោះយោបល់នេះ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និង លោក តេង សុខុមាល ប្រធាននាយកដ្ឋានបញ្ជីថ្លៃលក់ និងត្រួតពិនិត្យគណនេយ្យសេវាកម្ម និងលោក ឃុន ពិសិដ្ឋ ប្រធានបញ្ជីថ្លៃលក់ និងក្រុមហ៊ុនផលិតអគ្គីសនីយ៍ ព្រមទាំងប្រធានមន្ទីរឧស្សាហកម្មរ៉ែថាមពល ចូល រួមជាច្រើននាក់។
លោក មេឃុំ បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ ទៅលើជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងបានជម្រុញឲ្យមានការតបណ្តាញចរន្តអគ្គីសនីយ៍ ទៅតាមស្រុកភូមិ និងបានសម្រប សម្រួលឲ្យក្រុមហ៊ុន និងអ្នកវិនិយោគទុនពាក់ព័ន្ឋ ទៅនឹងការបញ្ចុះតំលៃ ឲ្យបានសមស្របទៅតាម មូលដ្ឋានរបស់ប្រជាពលរដ្ឋ។
ក្រោយពីបានធ្វើកិច្ច ពិភាគក្សាអស់រយះពេល ជាង២ម៉ោងរួចមក លោក ឃុន ពិសិដ្ឋ បានបញ្ជាក់ថា កាលពីមុន តំលៃអគ្គីសនីយ៍ ចាប់ពី ៣០០០ រៀល ក្នុងមួយគីឡូវ៉ាត់និងបានធ្វើការបញ្ជុះតំលៃរហូតមកដល់ត្រឹមតែ ១៥០០រៀលក្នុងគីឡូវ៉ាត និងត្រូវបានបញ្ចុះតំលៃ ក្នុង៦ខែ បញ្ចុះ១០០រៀលរៀងរាល់ ៦ខែម្តងរហូតដល់តំលៃស្តង់ដាខេត្ត ដោយមានការឯកភាព នៅក្នុងអង្គប្រជុំ នូវតំលៃ១៥០០រៀល និងចាប់គិតចាប់ពីថ្ងៃទី ១០ ខែមិថុនាឆ្នាំ ២០១៤ នេះតទៅ សម្រាប់ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទបាល័ង្គ និងត្រូវបានគិតតំលៃថ្មី ក្នុងតំលៃ១៥០០រៀល ក្នុងមួយកីឡូវ៉ាត់។
លោក តេង សុខុមាល ប្រធាននាយកដ្ឋានបញ្ជីថ្លៃលក់ និងត្រួតពិនិត្យគណនេយ្យសេវាកម្ម បានផ្តាំផ្ញើរដល់ សេវាកទាំងអស់ កុំយកតំលៃចរន្តអគ្គីសនីយ៍ លើសពីតំលៃរបស់អាជ្ញាធរអគ្គីសនីយ៍ ចៀសវាងការលក់កុង ទ័រ លក់ខ្សែលើសពីទីផ្សារ ដែលជាហេតុបណ្តាលឲ្យមានបញ្ហារ ។
ក្នុងនោះដែរក៏មានសំណូមពរ ពីសំណាក់កម្មករ កម្មការនី ដែលបានមកធ្វើការនៅក្នុងខេត្តកំពង់ធំ ឲ្យជួយ ដាស់ទៀនម្ចាស់ផ្ទះជួល បន្ទប់ជួលទាំងឡាយដែល បានតំឡើងតំលៃចរន្តអគ្គិសនីយ៍ តាមតែអំពើចិត្ត ដោយ បានគិតក្នុងមួយគីឡូវ៉ាត់ ២២០០ ទៅ២៥០០ រៀល តំលៃដែលម្ចាស់ផ្ទះជួល ឬបន្ទប់ជួលនេះ ពុំមានការ សម្របសម្រួលពីសំណាក់អាជ្ញាធរខេត្ត ឬអាជ្ញាធរអគ្គីសនីយ៍ ដែលទង្វើទាំងនេះ គឺជាការកេងចំណេញទាំង បន្ទប់ ទាំងទឹកទាំងចរន្តអគ្គីសនីយ៍ ដូច្នេះសូមឲ្យមានការកែសម្រួលតំលៃភ្លើងផ្ទះជួល និង បន្ទប់ជួលក្នុង ខេត្តកំពង់ធំផង មិនមែនទំលាក់ទៅលើតែម្ចាស់ផ្ទះ និងអ្នកជួលនោះទេ ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដាក់បទបញ្ជារឲ្យ មន្ទីរឧស្សាហកម្ម រ៉ែនិងថាមពល សហការគ្នាជាមួយ អជ្ញាធរអគ្គីសនីយ៍ ត្រួតពិនិត្យឡើងវិញ នូវបញ្ហារកុងទ័រភ្លើង ដែលមានមហាជនជាច្រើន បានរិះគន់ថា កុងទ័រភ្លើងមានភាពមិនប្រកតី និងសូមឲ្យអាជ្ញាធរត្រួតពិនិត្យឲ្យច្បាស់ នូវបញ្ហារបច្ចេកទេស ការតចរន្តអគ្គីសនីយ៍ ដោយមិនមានស្តង់ដា
អាចធ្វើឲ្យមានការ ផ្ទុះសេខ្សែភ្លើង ឬមានការឆ្លងចរន្តដែលបង្ករ ឲ្យមានការរអាក់រអួល នូវប្រព័ន្ឋអគ្គីសនីយ៍ នឹងសូមឲ្យមេឃុំ មេភូមិ កត់ចំនុចមានបញ្ហារមិនប្រកតីទាំងឡាយ ដើម្បីរាយការមកខេត្តកំពង់ធំ និងឲ្យជំនាញបច្ចេកទេសចុះទៅពិនិត្យ ។