រថយន្ត​កូរ៉េ​ដាច់​កង់​មុខ​ក្រឡាប់​ធ្លាក់​ផ្លូវបណ្តាលឲ្យស្លាប់​មនុស្សម្នាក់រង​របួសធ្ងន់​ម្នាក់​

0

បន្ទាយមានជ័យៈ រថយន្តកូរ៉េមួយគ្រឿងបើកដឹកកម្មករបានរេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ខណះដែលដាច់កង់មុខហើយបណ្តាលអោយមានស្ត្រីពីរនាក់ស្លាប់និងរបួសធ្ងន់។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង7និង40នាទី យប់ថ្ងៃទី12 ខែសីហា ឆ្នាំphoto_2016-08-12_22-55-182016លើកំណាត់ផ្លូវលំត្រង់ចំណុចកោះរលួសស្ថិតក្នុងភូមិរោល ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។លោកវរ:សេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្ករដោយរថយន្តម៉ាកទីតាន់ពណ៍ខៀវ
ពាក់ស្លាកលេខ ក5411ភ.ព3 បើកបរដោយឈ្មោះឌី ប៊ូតរិន ភេទប្រុស អាយុ29ឆ្នាំ រស់នៅភូមិកំពង់ឈើទាល ឃុំសំបូរស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ បណ្តាលឲ្យស្លាប់១នាក់ ឈ្មោះខេ គី ភេទស្រី អាយុ34ឆ្នាំ រស់នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពុងធំ។ និងរងរបួស១នាក់ ឈ្មោះ ភិន ហាក់ ភេទស្រី អាយុ16ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នារបួសធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកភ្នំស្រុក។លោកវរ:សេនីយ៍ត្រី ស៊ិន ដៀប បានអោយដឹងទៀតថា រថយន្តដែលគ្រោះថ្នាក់នោេះគឺរបស់ក្រុមហ៊ុនធ្វើប្រលាយស្ពានស្រែងសំរាប់ដឹកកម្មករដាំស្មៅ មកដល់ចំណុចកើតហេតុស្រាប់តែដាច់កង់មុខខាងឆ្វេងបណ្ដាលអោយទាញចង្កូតក្រឡាប់ធ្លាក់ប្រឡាយដោយខ្លួនឯង។លោវរ:សេនីយ៍ត្រី ស៊ិន ដៀប បានប្រាប់អោយដឹងទៀតថា ក្រោយពីកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។ ចំណែករថយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក រងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕
photo_2016-08-12_22-55-05 photo_2016-08-12_22-55-35 photo_2016-08-12_22-55-28