បង្ក្រាប​ឡាន​យី​ឌុប​ដឹកឈើ​ប្រណិត​ជ្រុង​ស​ង្ស​យ័​មាន​អ្នកទទួលផល និង​មិនបាន​ទទួលផល​

0

កំពង់ស្ពឺ ៖ រថយន្តយីឌុបធន់យក្សមួយគ្រឿង ដែលផ្ទុកឈើប្រភេទម្រិញជាច្រើនម៉ែតគូបត្រូវបានកំលាំងរដ្ឋបាលព្រៃឈើខណ្ឌកំពង់ស្ពឺបង្ក្រាបកាលពីល្ងាចថ្ងៃទី 12 ខែសីហា ឆ្នាំ2016 ស្ថិតតាមផ្លូវជាតិលេខ44 ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបំរ៉ុងនាំចេញទៅកាន់ប្រទេសphoto_2016-08-13_11-37-40វៀតណាម ប៉ុន្តែរថយន្តនោះបានខូចម៉ាស៊ីនទៅមុខលេងរួចជាច្រើនថ្ងៃ ទើមនាំគ្នាបង្ក្រាបបាន ។សមត្ថកិច្ចរដ្ឋបាលព្រៃឈើបាន ប្រាប់ឱ្យដឹងថា រថយន្តយក្សដឹកឈើ ម្រិញខាងលើម៉ាកហាន់ដាយ ព៌ណទឹកប៊ិច ពាក់ស្លាកលេខ កំពង់ចាម 3A.2715 អ្នកបើកបរមិនស្គាល់ឈ្មោះ ហើយម្ចាស់ឈើបាននាំគ្នាគេចខ្លួនបាត់ស្រមោល ។ ប្រភពបន្តថាក្រុមឈ្មួញបានដឹកឈើចេញពីតំបន់ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីនាំទៅលក់នៅប្រទេសវៀតណាមហើយអ្នករកស៊ីធំ ៗភាគច្រើនជាកងកំលាំង ដោយប្រើប្រាស់គ្រប់រូបភាពដើម្បីបិតបាំងសមត្ថកិច្ច ក្នុងនោះក៏មានមន្ត្រីមួយចំនួនទទួលបានលាភសក្ការៈពីក្រុមឈ្មួញ និងមួយចំនួនមិនទទួលបានផលដែរទើបឈានទៅបង្ក្រាបបែបនេៈ ។
ប្រភព ក្រោយពីបង្ក្រាបរថយន្តយីឌុបដឹកឈើជាច្រើនម៉ែតគូបដែលខូចម៉ាស៊ីខូចតាមផ្លូវទៅមុខលេងរួចនោះកំលាំងជំនាញបានជួលរថយន្តទៅសាងដឹកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃកំពង់ស្ពឺដើម្បីស្រាវជ្រាវរកម្ចាស់ឈើ មិងកសាងសំណុំរឿងតាមនិតិវិធី ។
សូមបញ្ជាក់ថា សព្វថ្ងៃនេះក្រុមឈ្មួញរកស៊ីឈើធំៗកំពុងជ្រួយជ្រើមក្នុងទំនាក់ទំនងជាមួយក្រុមសមត្ថកិច្ចដើម្បីបើកច្រកដឹកឈើទាំងនោះនាំចេញទៅកាន់ប្រទេសវៀតណាមតាមច្រករបៀងផ្សេងៗ ដែលអាចធ្វើទៅបាន ព្រោះឈើម្រិញរាប់រយម៉ែតគូបកំពុងកកស្ទះនៅក្នុងព្រៃ និងមួយចំនួនទៀតត្រូវបានក្រុមអ្នករកស៊ីដឹកជញ្ជូនមកលាក់ទុកក្នុងតំបន់ដែនជំរកសត្វព្រៃភ្នំឱ្យរ៉ាល់ដែលជាចំណុចសុវត្ថិភាពរបស់ពួកគេតែម្តង ៕

photo_2016-08-13_11-37-52 photo_2016-08-13_11-37-48 photo_2016-08-13_11-37-44 photo_2016-08-13_11-38-00 photo_2016-08-13_11-38-12 photo_2016-08-13_11-37-36