ដោយ ឌឹម សឿន
ខេត្តក្រចេះ៖ កម្លាំងនគរបាលស្រុកស្នួល និងកម្លាំងនគរបាលអន្តរាគមនជាច្រើននាក់ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តការទ្រង់ទ្រាយធំ បង្ក្រាបមុខសញ្ញ្ញាមេខ្លោងជួញដូរគ្រឿងញៀនបានពីរ នាក់ក្នុងនោះ មានម្នាក់ជាស្ត្រីជនជាតិវៀតណាម និងដកហូតបានគ្រឿងញៀនចំនួន ៣២ កញ្ចប់តូច-ធំនិងមធ្យម។អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ទោ ចាន់ សុខគីម បានឲ្យដឹងថា បន្ទាប់ មានចុះស្រាវជ្រាវ និងកំណត់លើមុខសញ្ញាជនសង្ស័យច្បាស់ កម្លាំងនគរបាលក្រោមការ ដឹកនាំពីសំណាក់លោកឧត្តមសេនីយ៍ លន់ សុផាត នៅព្រលប់ថ្ងៃទី១២ សីហា បានបើក ប្រតិបត្តិការបង្ក្រាបលើមុខសញ្ញាជនសង្ស័យបានម្នាក់ឈ្មោះ ស៊ុន ពណ្ណារ៉ា ហៅរ៉ា អាយុ៣២ ឆ្នាំ ជាមុសញ្ញាជួញដូរគ្រឿងញៀន រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល។ ក្នុងនោះដែរនគរបាលបានឆែកឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកបានចំនួន៦កញ្ចប់ មាន១កញ្ចប់ធំ ២កញ្ចប់មធ្យមនិង២កញ្ចប់តូច។
បើយោងតាមលោកវរសេនីយ៍ទោ ចាន់ សុគីម អធិការនគរបាលស្រុកស្នួល បានបញ្ជាក់ឲ្យ ដឹងទៀតថា ក្រោយពីនគរបាលបានឃាត់ខ្លួនជនសង្ស័យរូបនេះមកសាកសួរ កម្លាំងនគរ ក៏ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការ ដោយមានការសម្របសម្រួល ពីស្ថាប័នអយ្យការ ក៏ឈានទៅឃាត់ខ្លួនបន្តលើស្ត្រីជនជាតិវៀតណាម្នាក់ទៀតឈ្មោះ ង្វៀង ធីវៀង អាយុ២៧ឆ្នាំ នៅនិងលំនៅឋានក្នុង ឃុំស្នួល ស្រុកស្នួល និងបានឆែក ឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកក២៩កញ្ចប់ក្នុងនោះមាន៣កញ្ចប់ធំ ២កញ្ចប់មធ្យម ២២កញ្ចប់តូច និងថ្នាំញៀនគ្រាប់ចំនួន៣គ្រាប់ ព្រមទាំងសម្ភារសម្រាប់ម្រើឲ្យការជួញដូរ បានមួយ ចំនួនធំ។
លោកវរសេនីយ៍ទោ ចាន់ សុគីម អធិការនគរបាលស្រុកស្នួលបានបញ្ជាក់ថា អនុវត្ត ទៅតាមទិសដៅផែនការសកម្មភាពរបស់លោកឧត្តមសេនីយ៍លន់ សុផាត ស្នងការនគ របាលខេត្ត ក្នុងវិធានការរឹតបន្តឹង និងស្រាវជ្រាវបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ក្នុងមូលដ្ឋាន កម្លាំងនគរបាលស្រុកបានបន្តសហការជាមួយនិងអាជ្ញាធរមូលដ្ឋានកំណត់ លើមុខសញ្ញានិងឈានឲ្យមានការចុះចាប់បង្ក្រាបបានជាបន្តបន្ទាប់នៅស្រុកស្នួល ក្នុង លក្ខណះទ្រង់ទ្រាយតូច ធំ។ ហើយរាប់ទាំងករណីមួយនេះ ជាករណីលលើកទី៦ ហើយ ដែលកម្លាំង នគរបាលស្រុកបើកយុទ្ឋនាការចាប់បង្ក្រាបករណីជួញដូរគ្រឿងញៀននៅ ក្នុងស្រុកស្នួល ក្នុងរូបភាព តូចធំ។
លោកអធិការបានឲ្យដឹងទៀតថា ជនសង្ស័យលើករណីជួញដូរគ្រឿងញៀន ទាំងពីរនាក់ ដែលទើបតែបង្ក្រាបបាន គឺនគរបាលជំនាញស្រុកកំពុងតែសាកសួរ និងមាន វិធានការ និងកសាងសំណុំរឿង រួមជាមួយវត្ថុតាងគឿងញៀនដែល បានចាប់រឹបអូសទាំងអស់ បញ្ជូនទៅរិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕