សៀមរាប៖ ការរុករកនេះត្រូវបានធ្វើឡើង តាំងពីម្សិលមិញ រហូតដល់ម៉ោង១២:២០នាទីយប់ឆ្លងចូលថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៦ តែឥឡូវនេះរកឃើញហើយ។ គណបញ្ជាការឯកភាពខេត្តសៀមរាប លោកស្នងការ នគរបាលខេត្តសៀមរាប យោធា នឹង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប នឹង កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើការរុករក ភ្ញៀវទេសចរណ៍បរទេស ជនជាតិបារាំងមួយគ្រួសារមានគ្នា០៤នាក់ និងមគ្គុទ្ទេសទេសចរណ៍និយាយភាសាបារាំងម្នាក់ ដែលវង្វេងនៅក្នុងព្រៃ ក្នុងរមណីដ្ឋានក្បាលស្ពាន ខេត្តសៀមរាប កាលពីថ្ងៃទី១២ខែសីហា ។
ភ្ញៀវជនជាតិបារាំងមួយគ្រួសារនោះមានចំនួន០៤នាក់ (ឳពុក,ម្តាយ និងកូនស្រី២នាក់ អាយុប្រហែល១៦-២០ឆ្នាំ)ដែលមានអាសាយដ្ឋាន ស្នាក់នៅក្នុងវិឡា Bliss Villa ស្ថិតនៅកែងផ្លូវសុខសាន្ត សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ភ្ញៀវទេសចរណ៍នោះជាភ្ញៀវធួរ តាមរយៈ ក្រុមហ៊ុន ឥណ្ឌូឆាយណា៕