ខេត្តកំពត៖ រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦លោក អ៊ុម ស៊ីណាត អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ជូននូវអំណោយមនុស្សធម៌ របស់មូលនិធិមិត្តកំពង់ត្រាច រួមសហការជាមួយអាជ្ញាធរ ឃុំ ស្រុក ដល់គ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន ០៤គ្រួសារ នៅឃុំស្វាយទងខាងជើង ស្រុក កំពងត្រាច ខេត្តកំពត រួមមាន ៖
១-លោកយាយ មាស ណាត អាយុ៦៥ឆ្នាំ ស្ត្រីមេម៉ាយ មនុស្សក្នុងបន្ទុក០៣នាក់ ក្រប្រភេទ១
នៅភូមិឈើទាលរាំ ។
២-លោកតា តាំង តែម អាយុ៧៧ឆ្នាំ និងលោកយាយ តាំ ប៉ាក អាយុ៧៤ឆ្នាំ ចិញ្ចឹមកូន និងចៅកំព្រា ០៥នាក់ ក្រប្រភេទ២ នៅភូមិឈើទាលរាំ ។
៣-យៀវ ប៉ុន អាយុ៧៥ឆ្នាំ ពោះម៉ាយ កូនក្នុងបន្ទុក០៣នាក់ ក្រប្រភេទ២ នៅភូមិភ្នំក្ងាប
៤-យិត សឿន អាយុ៥៧ឆ្នាំ ប្រពន្ធឈ្មោះ ញ៉ោន មួយ អាយុ៥៥ឆ្នាំ ចិញ្ចឹមកូន០៤នាក់ និងចៅកំព្រា២នាក់ ក្រប្រភេទ២ នៅភូមិដូង ដោយក្នុង០១គ្រួសារៗទទួលបាន ៖
អង្ករ ០១បាវ ៥០,គក-ត្រីប្រៃសាំប៉ាន់ ០១,គក-ទឹកត្រី ០១,យួរ-ទឹកស៊ីអ៊ីវ ០១,យួរ
ថវិកា ចំនួន ០៣ម៉ឺនរៀលដោយឡែកប្រជាពលរដ្ឋចូលរួម ២០នាក់ ក្នុងម្នាក់ៗ ទទួលបាន ០១ម៉ឺនរៀលសម្ភារ និងថវិកាទាំងនោះបានមកពីការចូលរួមរបស់ ៖
១-លោក អ៊ុម ស៊ីណាត អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច ២០ម៉ឺនរៀល
២-មូលនិធិមិត្តកំពង់ត្រាច អង្ករ ០៤បាវ និងត្រីប្រៃសាំប៉ាន់ ០៤,គក
៣-អាជ្ញាធរឃុំស្វាយទងខាងជើង ទឹកត្រី ០៤យួរ, ទឹកស៊ីអ៊ីវ ០៤,យួ និងថវិកា ១២ម៉ឺនរៀល
ជំនួសមុខឲ្យប្រជាពលរដ្ឋដែលទទួលបានអំណោយទាំង ០៤គ្រួសារ ខ្ញុំបាទសូមថ្លែងអំណរគុណ
យ៉ាងជ្រៀលជ្រៅ ចំពោះ លោកអភិបាលស្រុក មូលនិធិមិត្តកំពង់ត្រាច អាជ្ញាធរឃុំ-ភូមិ និង សប្បុរសជនទាំងអស់ សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី
ឃ្លៀងឃ្លាតឡើយ ៕