ដោយ ពលៈ
មណ្ឌលគិរី៖ កំលាំងសមត្តកិច្ចចម្រុះបានចុះធ្វើការឆែកឆេផ្ទះជួលមួយកន្លែង ខណៈសង្ស័យថាមមានអ្នកប្រើប្រាស់គ្រឿងញៀននឹងជួញដូបទល្មើសព្រៃឈើកាលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ នៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ហើយក្នុងការឆែកឆេនឹងត្រួតពិនិត្យនៅក្នុងផ្ទះជួលនោះ រកឃើញវត្ថុតាងបទល្មើសមួយចំនួននឹងឃាត់ខ្លួនជនវៀតណាមចំនួន០៥នាក់ដោយសង្ស័យសេបគ្រឿងញៀន ។ប្រតិបត្តិការនេះធ្វើឡើង គឺកំលាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំដោយលោកសូ សុវទ្យា ព្រះរាជ្ញារងអមសាលាតំបូងខេត្តមណ្ឌលគិរី និង លោកវរៈសេនីយ៍ឯក ម៉ី អាន ស្នងការរងទទួលផែនប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ច ។ហើយជនសង្ស័យចំនួន០៥នាក់ដែលឃាត់ខ្លួនបានរួមមាន៖ ទី១ឈ្មោះ ង្វៀន វឹង ភេទប្រុស អាយុ៣០ឆ្នាំ ទី២ឈ្មោះ វ៉ូ វ៉ាន់ជីង ភេទប្រុស អាយ៤០ឆ្នាំ ទី៣ឈ្មោះ និញ កាស៊ី ភេទប្រុស អាយុ៤០ឆ្នាំ ទី៤ឈ្មោះ ម៉េង ឡាយ ភេទប្រុស អាយុ៣៨ឆ្នាំ ទី៥ ឈ្មោះ ឃុំ ប៊ុនណាត ភេទប្រុស អាយុ៣៥ឆ្នាំ សុទ្ធតែជាជនជាតិវៀតណាម ដែលគេដឹងថាទើបទិញឈ្មោះខ្មែរថ្មីៗនេះមករកស៊ី។ ចំណែកវត្ថុតាំងកំលាំងជំនាយរកឃើញនឹងដកហូតបានដូចជា៖ថង់សម្រាប់វិចខ្ចប់ប្រើប្រាស់រួចចំនួន១១ថង់ កន្ទោងអាលុយមីញ៉ូមសម្រាប់ប្រើប្រាស់ចំនួន០៣ ដែកកេះចំនួន០៣ ដបទឹកសម្រាប់ជក់ចំនួន០១ បង្កាន់ដៃត្រួតពិនិត្យជនអន្តោប្រវេសន៍ នឹងឈើប្រណិត ចំនួន១១១ដុំលោក កាន់ ពេញ អធិកាក្រុងសែនមនោរម្យបានឲ្យដឹងថាជនសង្យ័ទាំង០៥នាក់ត្រូវបានបញ្ជូនទៅស្នងកានគបាលខេត្តមណ្ឌលគិរី ដើម្បីកសាងសុំនុំរឿងទៅតាមនិតិវិធីនៃច្បាប់ ចំណែកឯឈើប្រណិតចំនួន១១១កំណាត់ កំលាំងរបស់លោកបានបញ្ជូនទៅខ័ណ្ឌរដ្ឋបាលព្រៃឈើក្រុងដើម្បីរក្សាទុក៕