ដោត:ឃិន គន្ធា
ព្រំដែនកម្ពុជា-ថៃ៖ពលរដ្ឋខ្មែរក្រីក្រម្នាក់បានដើររកជីកទំពាំងឬស្សី ហើយជាន់មីនប្រឆាំងមនុស្សបង្កអោយផ្ទះកក្រើកឡើង តែវាដូចចម្លែកព្រោះជើងដៃ រាងកាយបុរសនោះមិនរបួសដាច់រហែក ខូចខាតឡើយ ដោយគ្រាន់តែខ្ទាំក្នុងរោលខ្មៅជើង ហើយស្លុយតស្មារតីដើរមិនរួច។លោកប្រាក់ សាំ មេបញ្ជាការនគរបាលការពារព្រំដែនគោកវរ:៨០៧ អោយដឹងថា:ហេតុការណ៍កើតនៅថ្ងៃទី១២សីហាឆ្នាំ២០១៦ វេលាល្ងាចម៉ោង៣និង១៥នាទីនៅចំណុចគោលដៅស្រះបន្លែ នៃប៉ុស្ដិ៍មហោស្រពភូមិបឹងតាស្រី(មហោស្រព)ឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យឈមនឹងស្រុកតាប្រាយ៉ាខេត្តស្រះកែវប្រទេសថៃ។
លោកបន្តថា:ពលរដ្ឋខ្មែរម្នាក់ឈ្មោះជួន រ៉ង់ ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក។គាត់បានដើរទៅជីកទំពាំងឬស្សីព្រៃឆ្លងទៅខាងលិចអូរនៃព្រំដែននៅក្នុងដីថៃ ហើយជាន់ម៉ីន១គ្រាប់(មិនស្គាល់ម៉ាក់)តែមិនបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរទេគ្រាន់តែរបួសតិចតួច។
ជនរងគ្រោះ ត្រូវបានបងប្អូនយកមកផ្ទះវិញ។
ប៉ុន្តែមន្ត្រីអង្គការបោសសម្អាតមីនហេឡូត្រាស្តតំបន់ថ្មពួកនិយាយថា:”ទោះជាថាបុរសនោះសាច់ស្វិតគង់ក៏ដោយ តែនៅខាងក្នុងសាច់និងឆ្អឹងរបស់បុរសនេះបានខ្ទាំខ្ទេចដែរ។សេវារថយន្តសង្គ្រោះរបស់អង្គការបានដឹកបុរសនេះមកមន្ទូីរពេទ្យបង្អែកស្រុកហើយ “។
ក្រុមអ្នកយកពត៏មាននិងបន្តស្វែងរកការបំភ្លឺពីបុរសនេះនិងអ្នកពាក់ព័ន្ធតាមក្រោយ៕