លោក ឆឹង សុខា នៅតែ​បន្ត​ផ្គើន ធ្វើ​របង​ថ្ម​ព័ទ្ធ​ការពារ​ដី​នៅ​តំបន់ឆ្នេរ​សមុទ្រ​ចំណុច​ភូមិគ​គី​ឃុំ​បិត​ត្រាំ​ង​ឥតឈប់ឈរ​ទាំង​មិនទាន់មាន​ច្បាប់​អនុ​ញ្ញា​ត្ត​បើទោះជា​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បាន​ចុះ​ធ្វើការ​ហាមឃាត់​ឲ្យ​ផ្អាក​ចំនួន​ពីរដង​ហើយ​យ៉ាងណាក្តី​

0

ដោយ ខៀវ សាវ៉ុន

ខេត្តព្រះសីហនុ៖ បើទោះជាមានការហាមឃាត់ឲ្យផ្អាកការសាងសង់របងថ្ម របស់ លោក ឆឹង សុខា,មានតួនាទីជាប្រធានការិយាល័យនគរបាលពន្លត់អាគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុពីសំណាក់មន្ត្រីជំនាញនិងអាជ្ញាធរខេត្តម្តងហើយម្តងទៀត យ៉ាងណាក្តីphoto_2016-08-14_15-35-40ក៍លោក ឆឹង សុខានៅតែបន្តសកម្មភាពសាងសង់ដដែលដោយនិងពុំខ្លាចញញើតអ្វីទាំងអស់។
បច្ចុប្បន្ននេះយើងសង្គេតឃើញថា ទិដ្ឋភាពនៃការសង់របងថ្មរបស់លោក ឆឹង សុខា គឺសង់រហូតដល់មាត់ឆ្នេរតែម្តង។បញ្ហានេះផងដែររហូតមកដល់ពាក់កណ្តាលខែសីហាឆ្នាំ2016 នេះលោក ឆឹង សុខា នៅមិនទាន់បានសុំច្បាប់នៅឡើយទេ។នេះបើយោងតាមការឲ្យដឹងពីលោក អ៊ឹង សារ៉ុម មេឃុំបិតត្រាំង។បញ្ហានេះ លោក ឆឹង សុខា ធ្លាប់បានបញ្ជាក់ថា៖លោកធ្វើបណ្តើរសុំច្បាប់បណ្តើរ។ការដែលលោកសង់ឲ្យដល់មាត់ឆ្នេរបែបនេះគឺដោយសារលោកសំអាងថា ដីគាត់មានប្លង់ ម្យ៉ាងទៀតលោកធ្វើការពារខ្លាចគេមកទន្ទ្រានយកដីគាត់។
ករណីនេះផងដែរ លោក សុខ សុខុម ប្រធានអង្គការ ស្រាវជ្រាវជាតិកម្ពុជា cnro ដែលបានឃ្លាំមើលសកម្មភាពសង់របងថ្មរំលោភចូលដល់មាត់ឆ្នេរ ខាងលើនេះបានសំដែងការយល់ឃើញថា៖
ចំពោះបញ្ហានេះ លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បញ្ជាក់ថា៖រីឯលោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ឲ្យដឹងថា៖ដោយឡែក លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ថា៖សំណង់របងនេះជំនាញសម្រេចឲ្យផ្អាកសកម្មភាពហើយ។តែទុករយៈពេលឱ្យម្ចាស់មួយសប្តាហ៍ដើម្បីស្នើសុំលិខិតអនុញ្ញត្តសិនទើបអាចឲ្យបន្តសាងសង់ទៀតបាន។
តែទោះជាយ៉ាងនេះក្តីនៅថ្ងៃទី12/8/16 លោក ឈិន សេងងួន មិនអាចសុំការបញ្ជាក់ជាថ្មីទៀតជុំវិញសកម្មភាពនៅតែបន្តសាងសង់ដោយពុំមានការអនុញ្ញាត្តរបស់លោក ឆឹង សុខា នេះទេ។

គួរបញ្ជាក់ថាករណីនេះបើតាមការឲ្យដឹងពីប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់ថា៖តំបន់ឆ្នេរម្តុំ លោក ឆឹង សុខា ធ្វើរបងថ្មហ៊ុព័ទ្ធរនេះពីដើមជាតំបន់ព្រៃលិចទឹកទេតែឥលូវមានម្ចាស់អស់ហើយ។
ហើយអ្នកដែលមានលទ្ធភាពកាន់កាប់ដីនៅតំបន់នេះគឺសុទ្ធតែជាអ្នកមានលុយនិងមានអំណាច។កន្លងមកក្នុងអាណត្ថិ លោក ស្បោង សារ៉ាត់ ជាចៅហ្វាយខេត្តព្រះសីហនុ អ្នកមានលុយ មានអំណាចទាំងនោះបានសហការណ៍គ្នាយ៉ាងរលូនក្នុងការច្នៃដីព្រៃលិចទឹកតាមមាត់ឆ្នេរនេះឲ្យក្លាយទៅជាដីទួលនិងរត់ការធ្វើបណ្ណ័សំគាល់សិទ្ធយកតាមចំណែករៀងៗខ្លួន។
ប្រភពបន្តថាអ្នកដែលមានដីប្លង់ធំៗនៅទីនោះភាគច្រើនធ្វើការនៅខេត្តព្រះសីហនុនេះតែម្តង។ដោយឡែកពលរដ្ឋម្នាក់ទៀតលើកឡើងថា៖ដោយសារទីផ្សារដីឡើងថ្លៃ ហើយទីនេះមើលទៅរាងទំនងព្រោះមានភ្នំពទ្ធ័ជុំវិញ ជាពិសេសមានឆ្នេរខ្សាច់ដ៏ស្រស់ត្រកាលទៀតផងនោះ ទើប ដីព្រៃនៅទីនេះក៍ចាប់ផ្តើម មានការចាក់ដីលុបជាបន្តបន្ទាប់និងស្នើសុំបណ្ណ័កម្មសិទ្ធឬបណ្ណ័កាន់កាប់ អស់រលីងហើយដែរសព្វថ្ងៃនេះ។បុរសដដែលសំដែងការសោកស្តាយជាខ្លាំងចំពោះទង្វើទន្ទ្រានដីសាធារណៈរបស់រដ្ឋនៅចំណុចភូមិគគីនេះពីសំណាក់ បុគ្គលមួយចំនួនដែលសង្ស័យថាបានឃុបឃិតគ្នាជាលក្ខណៈប្រពន្ធ័ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ទោះជាយ៉ាងណាពលរដ្ឋសំណូមពរដល់អាជ្ញាធរខេត្តមេត្តាចាត់វិធានការណ៍តាមច្បាប់ចំពោះបុគ្គល់ទាំងឡាយដែលកំពុងតែបន្តសកម្មភាពរំលោភលើដីសាធារណៈរបស់រដ្ឋនៅខេត្តព្រះសីហនុយើងនេះឲ្យបានតឹងរឹង៕photo_2016-08-14_15-35-40 photo_2016-08-14_15-35-46