សៀមរាប ៖ជាងសិប្បកម្មអ៊ីណុកយីហោស៊ុនឡាយម្នាក់ត្រូវបានខ្សែរភ្លើងឆក់បណ្ដាលឲ្យស្លាប់គ្មានណាដឹងរហូតដល់ម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៤ទើបមានការភ្ញាក់ផ្អើលបន្ទាប់ពីកម្មករជាជាងដូចគ្នារបានប្រទះឃើញ។ មន្ត្រីនគរបាលមូលដ្ឋាននិយាយថាជនរងគ្រោះដែលស្លាប់ឈ្មោះ ហ៊ុន បារាំង អាយុ២៦ឆ្នាំ ជាកូនជាងក្នុងសិប្បកម្មខាងលើ មានស្រុកកំណើតនៅភូមិព្រែកទល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង បច្ចុប្បន្នស្នាក់នៅកន្លែង (ម្ចាស់សិប្បកម្មអ៊ីណុក យីហោ ស៊ុន ឡាយដែលមានទីតាំងនៅក្រុមទី១ភូមិជល្លង់សង្កាត់សាលាកំរើកក្រុងសៀរាបដែលថៅកែស្រីឈ្មោះប៊ុននី អាយុ២៧ឆ្នាំ ។
មន្ត្រីនគរបាលបន្ថែមថា មុនពេលកើតហេតុ ជនរងគ្រោះនិងកម្មករមួយចំនួនទៀត ក្រោយពីសម្រាកពីការងារ បាននាំគ្នាផឹកស៊ីតាំងពីម៉ោង៨យប់ រហូតដល់ម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ឧសភា ២០១៤ ។ លុះផឹកស៊ីចប់ ជនរងគ្រោះបានដើរទៅដេកនៅរោងខាងក្រោយសិប្បកម្ម រួចបានដើរទៅបន្ទប់ទឹក ក៏ទាក់ខ្សែភ្លើងបណ្តាលឲ្យដាច់ឆក់ជាប់ជើងឆេះម្រាមជើងខាងស្តាំចំនួន២ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។
សមត្ថកិច្ចបច្ចែកទេសនិយាយថាជនរងគ្រោះពិតជាស្លាប់ដោយសាខ្សែរភ្លើងឆក់ពិតប្រាកដ្ឋមែនក្រោយពិនិត្យរួច ក៏បានប្រគល់សពជូនម្ចាស់សិប្បកម្មដើម្បីរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ចំណែកថៅកែម្ចាស់សិប្បកម្មខាងលើនោះត្រូវបានលោកជួនសុបញ្ញាព្រះរាជអាជ្ញារងអសាលាដំបូងខេត្តសៀមរាបដែលបានចុះទៅដល់កន្លែងកើតហេតុបានប្រាប់អ្នកកាសែតថាមិនទាន់ដឹងថាមានការជាប់ពាក់ព័ន្ទឬយ៉ាងណានោះទែព្រោះជនរងគ្រោះបានស្លាប់ដោយខ្សែរភ្លើងឆក់ដោយខ្លួនឯង។