​ស្ត្រី​ម្នាក់ ឈ្មោះ ស៊ិន ស៊ីណា អាយុ ២៦​ឆ្នាំ ជា​ម្ចាស់ផ្ទះ ពាក់ព័ន្ធ ឈើ ក្រញូង សមត្ថកិច្ច​បាន​នាំខ្លួន​ប​ញ្ជួ​ន​ទៅ​តុលាការ ! ត្រូវបាន​ដោះលែង​ហើយ​

0

ដោយ ខេង ឧត្តម
ខេត្តសៀមរាប៖ លោក នាយផ្នែករដ្ឋបាលព្រៃឈើ ព្រះដាក់បានប្រាប់(ខេមរាដេលី) នៅវេលា ម៉ោង០៧ និង៤២នាទី ព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៦ ថា៖ ស្ត្រីម្នាក់ឈ្មោះ ស៊ិន ស៊ីណា ភេទស្រីអាយុ ២៦ ឆ្នាំ ជាម្ចាស់ផ្ទះ ពាក់ព័ន្ធ ឈើ ក្រញូង ត្រូវបានកំលាំងចម្រុះ នាំខ្លួនដើម្បីសួរនាំ14017873_1767442600140285_1875499347_n កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ រួចរាល់ ជំនាញ បានកសាងសំណុំរឿង បញ្ជួន ទៅតុលាការ ខេត្ត ! ត្រូវបានដោះលែង ខណៈពេល ស្ត្រីនោះ ឆ្លើយថា ! មិនពាក់ព័ន្ធ ។
លោកប្រធានផ្នែក បានបញ្ជាក់ថា៖ នៅពេល ជំនាញសួរនាំ ! ស្ត្រីរូបនោះឆ្លើយថា៖ អ្នកបើកបរ រថយន្ត កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាក លេខ ភ្នំពេញ 2C 3254 ដឹកឈើ ក្រញូង ១គ្រឿង នោះបានរត់គេចខ្លួន ចូលផ្ទះ របស់គាត់ ! មិនពាក់ព័ន្ធហ្នឹងគាត់នោះឡើយ ! ដោយហេតុផលបែបនេះ ទើបតុលាការដោះលែង មកវិញ ដើម្បីតាមដាន បន្តទៀត ។
កបានបញ្ជាក់បន្ថែមថា៖ ករណីយ៍បង្ក្រាបរថយន្តដឹកឈើ ក្រញូងខាងលើ មន្ត្រីជំនាញ ធ្វើការ រឹបអូសបាន ១៤២ ដុំ ស្មើរហ្នឹង ៩៤៤ គីឡូក្រាម និង ០,៧៨៦ ម៉ែត្រគូប ។
មហាជននិយាយតៗគ្នាថា៖ ស្ត្រីពាក់ព័ន្ធឈើករញូងខាងលើ មានខ្នងធំណាស់ ហើយមានការ អន្តរាគមន៍ ភ្លាមៗ បន្ទាប់ពី កំលាំងនាំខ្លួន ! ម្យ៉ាងវិញទៀតមិនមែនទើបតែ រកស៊ីឈើគ្រញូងលើកទី១ ទេ គឺរកស៊ីឈើគ្រញូង យូរ យា ណាស់មក ហើយ អាចនិយាយបានថា ! ដុះស្លែរទៀតផង ៕

14031011_1767442610140284_2059071327_n 13989457_1767442606806951_1637292875_n 13988815_1767442593473619_334944687_n 14017578_1767442613473617_516864767_n 14017836_1767442603473618_1402502700_n 13988655_1767442596806952_448137071_n