ខេត្តកំពត៖នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ បានប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិរបស់យុវជន ខួបលើកទី១៧ ថ្ងៃ ទី១២សីហាឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្ដម ចាន់-ចេស្ដាអភិបាលនៃគណៈអភិបាលខេត្ត។ ពិធីនេះមានសមាជិកចូលរួម ជាយុវជន មកពីបណ្ដា មន្ទីរ អង្គភាពស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងគ្រឹះស្ថានសិក្សា រដ្ឋ និង ឯកជន ក្នុងខេត្តសរុបចំនួនប្រមាណជាង៣០០នាក់។ គឺក្នងគោលបំណងបង្ហាញពីឆន្ទៈរបស់ពិភពលោក ក៏ដូចព្រះរាជាណាចក្រកម្ពុជាយើងបានទទួលស្គាល់ពីសារៈសំខាន់នៃការចូលរួម វិភាគ ទាន ដ៏មានសក្ដានុ ពលរបស់យុវជន ក្នុងកិច្ចបន្តវេនអភិវឌ្ឍន៍សង្គមជាតិ។ពិសេសដើម្បីបង្កើនស្មារតីយុវជន កម្ពុជាយើង ឲ្យមានការចូលរួមអនុវត្ត ឲ្យបានល្អប្រសើររាល់កាតព្វកិច្ចរបស់ខ្លួនចំពោះប្រទេសជាតិ៕