កំពង់ស្ពឺ ៖ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ លោកស៊ុយ សែមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានដោះសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងឃុំភ្នំតូច និងឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំនួន ៤ចំណុចធំៗ ព្រមទាំងទទួលយកបញ្ហាប្រឈមនានាមួយចំនួនទៀតយកទៅសិក្សាដើម្បីរកដំណោះស្រាយនៅពេលក្រោយ ។ ការដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋនេះបានលើកឡើងនៅ ក្នុងវេទិការ សាធារណៈ ស្តីពីការផ្សព្វផ្សាយជូន ប្រជាពលរដ្ឋពីគោលការណ៏នៃការប្រើប្រាស់មូលនិធិរ៉ែ ទ្រទ្រង់កិច្ចអភិវឌ្ឍសហគមន៏មូលដ្ឋាននៅក្នុងឃុំពាំងល្វា ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
លោកប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពលបានបញ្ជាក់នៅក្នុងវេទិការនោះថាទូរទាំងខេត្តកំពង់ស្ពឺ មានអាជីវកម្មធនធានរ៉ែថ្មសម្ភារៈសំណង់កំពុងដំណើរការសរុប54អាជ្ញាប័ណ្ណក្នុងនោះ ការដ្ឋានថ្មមាន ២៥ទីតាំង ក្នុងនោះមាន ការដ្ឋានខ្សាច់ស្ទឹងមាន ៨០កន្លែង ការដ្ឋានខ្សាច់បកមាន ២កន្លែង សិប្បកម្មខ្សាច់បក ១៩កន្កែង ប្រើប្រាស់កំលាំងកម្មករសរុប ១២២០នាក់ ទទួលបានប្រាក់មូលនិធិរ៉ែទ្រទ្រង់កិច្ចអធិវឌ្ឍន៍សង្គមមូលដ្ឋានចំនួនជាង ៩ដុល្លា និងប្រាក់មូលនិធិសម្រាប់គ្រប់គ្រងនិងក៍សាងសមត្ថភាពវិស័យរ៉ែមានចំនួនជិត6ដុល្លា ។
មូលនិធិសម្រាប់ការបណ្តុៈ សហគមន៏ និងបង់ចូលរដ្ឋ ។ក្រុមស៊ូការគូ ក្រុមហ៊ុន WKK ក្រុកមហ៊ុន KTH ១២២៣$ សម្រាប់ទុទាំងខេត្ត ថវិការសរុប ៣០៧លានរៀនលាន ។ ភូមិពាំងល្វាមាន៣ គំរោងមាន ទី១ ធ្វើផ្លូវពីភូមិស្រៈថ្មី រងចាំការសុក្សាពីជំនាញ ដោយឡែកគំរោងទី២ ស្តាត្រពាំទឹកនៅភូមិអាយាន លោករដ្ឋព្រមទទួលស្តា ទី៣ ធ្វើសំណង់ស្ទាក់ទឹកអាយានដដែលក៏ព្រមទទួលយកសាងសងដែរ ។សំណង់ទាំងនេៈបានជួយសម្រួលដល់ការខ្វៈខាតទឹកសម្រាប់ពលរដ្ឋក្នុងចំណុចភូមិពាំងល្វានេៈ ។
នៅក្នុងភូមិភ្នំតូចវិញបានស្នើចំនួន ៣គំរោងដែរ ទី១ សាងសង់សាលារៀន ក្រសួងរ៉ែមិនមានលទ្ធភាពទុកជូនក្រសួងអប់រំសិក្សា ទី២ ចាក់ផ្លូវបេតុង ក្រសួងរ៉ែនៅមិនទាន់មានលទ្ធភាព ទី៣ ជីកស្រៈ លោករដ្ឋមន្ត្រីជូនតាមការស្នើសុំ សម្រាប់តម្រូវការទឹករបស់បងប្អូន។
លោករដ្ឋមន្ត្រីបានលើកឡើងបើសិនក្រុមហ៊ុនវាយថ្មនៅតែបន្តមាននយ័ថាយើងនៅមានលុយមូលនិធិសម្រាប់កសាងតាមមូលដ្ឋាន ។
លោករដ្ឋមន្ត្រីបានណែនាំថា កុំឲ្យក្រុមហ៊ុនវាយថ្មទាំងអស់មិនអនុញ្ញាតិឲ្យដឹកលើសទ្រុងរថយន្តទេ ដែលនាំឲ្យបង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងធ្វើដំណើរតាមផ្លូវក្នុងភូមិ ។
ហើយកិច្ចការក្រុមហ៊ុនគឺបានបង់សួយសារដល់រដ្ឋរួចហើយដូច្នេៈការស្នើលើសគំរោងក្រសួងរបស់បងប្អូនលោករដ្ឋមន្ត្រីនិងលើយកសំណើរបងប្អូនទៅពិភាក្សាគ្នាជាមួយក្រុមសិក្សាលើការស្នើសុំ ។ លោករដ្ឋលើកយកការស្នើសុំចំពោៈមុខអំពីពលរដ្ឋសុំកុំឲ្យផាកពិនយ័រឿងបង់ថ្លៃភ្លើងយឺតរបស់ពលរដ្ឋ រហូត១ម៉ឺនរៀលរាល់ពេលផុតកំណត់តែមួយថ្ងៃ ថាមិនគួរធ្វើរបៀបនេៈគឺជារឿងហួសហេតុពេកហើយ លោកនិងដោះស្រាយជូន ។
នៅរសៀលនេះដែរលោករដ្ឋមន្ត្រីនិងក្រុមការងារចុះកាន់គងពិសីដើម្បីដោះស្រាយបញ្ហារប្រឈមនានា និងតម្រូវរបស់ប្រជាពលរដ្ឋក្នុងវិស័យធ្វើអាជីវកម្មធន់ធានរ៉ែនេះផងដែរ ៕