កំពតស្រុកដងទង់ ៖ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១៥ៈ៣០នាទីរសៀល កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី លក ញ៉ាវ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកដងទង់ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាន់ សារ៉ាវុទ្ធ អធិការស្រុក បានចុះបង្ក្រាបល្បែងប្រជល់មាន់មួយកន្លែង ស្ថិតនៅភូមិឈ្លីតក្រោម ឃុំខ្ជាយខាងត្បូង ឃាត់ខ្លួនមនុស្សបានចំនួន ០៩នាក់ ក្នុងនោះមានម្នាក់ជាម្ចាស់សង្វៀនឈ្មោះ ឪ ពុទ្រា ភេទប្រុស អាយុប្រហែល ៤៧ឆ្នាំ នៅភូមិអូរពពូល ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច និងរឹបអូនបានវត្ថុតាងមួយចំនួនទៀតមានដូចជា : មាន់ប្រជល់ កន្ត្រកសម្រាប់ដាក់មាន់ ឧបករណ៍សម្រាប់តខ្នាយមាន់មួយចំនួន និងម៉ូតូចំនួន ២៥គ្រឿង បច្ចុប្បន្នកម្លាំងយើងកំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕