មណ្ឌលគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលស្រុកកោះញែកធ្វើការឃាត់ខ្លួនបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះថាជនសង្ស័យបានចាប់រំលោភខ្លួនកាលពីវេលាម៉ោង១២នឹង៤០នាទីរំលងអាធ្រាតុចូលថ្ងៃទី១៤ខែសីហានេះ នៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែកខេត្តមណ្ឌលគិរី ។បើតាមសម្តីរបស់នារីរងគ្រោះបានប្រាប់អោយដឹងថា នៅយប់នោះឪពុករបស់នាងបានចាប់រំលោភនាងនៅលើផ្ទះរបស់ខ្លួន ហើយនៅពេលនោះនាងបានរត់ចេញពីផ្ទះទៅពួនសំងំនៅចំការក្បែរភូមិ លុះដល់ព្រឹកឡើងទើបបានមកដាក់ពាក្យបណ្តឹងនៅអធិការរដ្ឋាននគរបាលស្រុកកោះញែក។
លោក ខ្លូត សុឃា អធិការស្រុកកោះញែកបានអោយដឹងថា ជនសង្ស័យឈ្មោះ តុត ព្រុត ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិព្នង ត្រូវជាឪពុកបង្កើតរបស់នារីរងគ្រោះដែលមានឈ្មោះ ព្រុត( រ ង ន) ភេទស្រីអាយុ២២ឆ្នាំជាជនជាតិព្នងរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
លោកបានបន្តទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់នារីរងគ្រោះរួចមក ភ្លាមៗនោះលោកក៍បានដឹកនាំកំលាំងចុះឃាត់ខ្លួនជនសង្ស័យរួចនាំខ្លួនមកបំភ្លឺ ក្រោយពីធ្វើការសួរនាំជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់រំលោភកូនស្រីបង្កេីតរបស់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានមញ្ជូនមកស្នងការរដ្ឋាននគបាលខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការទៅតាមនិតិវិធីនៃច្បាប់ ៕