ខេត្តពោធិ៍សាត់៖ គូសង្សាមិនហេងស៊យមួយគូដោយខាងភាគីនារីបានបែកមុខមាត់ហើមពករបួសផ្ទៃមុខយា៉ងធ្ងន់ធ្ងរ ហើយភាគីសង្សាបានក្លាយជាជនសង្ស័យហិង្សាដោយចេតនា វាយលើរូបនាងដោយជាប់ខ្នោះដៃនគរបាល ប្រឈមនិងទោសទាន់ ខណៈដែលនារីរងគ្រោះជាសង្សាខ្លួនមកសំុលុយពេលកំពុងផឹកស្រវឹង។ ហេតុការចាប់ខ្លួននេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅក្នុងភូមិគកនសង្កាតផ្ទះព្រៃ ក្រុងពោធិ៍សាត់។
នគរបាលមូលដ្ឋានផ្ទះព្រៃឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនញីបទហឹង្សាដោយចេតនាទៅលើនារីរងគ្រោះជាសង្សារបស់ខ្លួននោះឈ្មោះ ផន វៃ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ មន្ត្រីនោះបន្តទៀតថា ជនសង្ស័យនិងជនរងគ្រោះជាសង្សានិងគ្នា មុនពេលមានហេតុការនេះឡើង ជនដៃដល់ជាសង្សាបានផឹកស្រាស្រវឹងកាលពីវេលាមោ៉ង៨និង២៦នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅខាងលើ ។ ពេលនោះក៍ស្រាប់តែនារីរងគ្រោះជាសង្សានោះ ក៍បានដើរមករកជនសង្ស័យដែលកំពុងតែស្រវឹងជោគជាំ ហើយបានស្រែកសំុលុយចាយ ពេលនោះជនសង្ស័យជាសង្សាក្ដៅចិត្ត ទំជាអត់លុយផងក៍បានប្រើហិង្សា ដោយក្ដាប់ដុំដែក ដាល់លើផ្ទៃមុខសង្សារបស់ខ្លួន រយះបែកឈាម ហើមពក លើផ្ទៃមុខ របួសយា៉ងធ្ងន់ធ្ងរ ធ្វើឲ្យនាងទ្រាំមិនបាន និងទង្វើគូសង្សាហេងស៊យរបស់ខ្លួន សុំលុយមិនឲ្យហើយហឹង្សាដាក់យា៉ងសាហាវទៀត ។
នៅព្រឹកថ្ងៃទី១៣ ខែឥសីហា ក៍បានដាក់ពាក្យបណ្ដឹងទៅមូលដ្ឋានប៉ុស្ត៍នគរបាល ឲ្យចាត់ការជននេះតាមច្បាប់ ទើបរសៀលថ្ងៃដដែលនោះ វេលាមោ៉ង២និង០០នាទី កម្លាំងនគរបាលប៉ុស្ត៍សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ក៍ចាត់ការ ចាប់បុរសសង្ស័យនេះ មកកាន់ប៉ូស្ត៍មូលដ្ឋាន ហើយបន្តបង្ករសំណុំរឿង ទៅអធិការដ្ឋានដើម្បីតាត់ទៅតុលាតាមនិតិវិធី៕