​ការតវ៉ា​របស់​ពលរ​ដ្ឋ​ខេត្តព្រៃវែង​ពាក់​ព​ន្ធ័​ក្នុងការ​សំ​ុ​ុ​បន្ថយ​ព​ន្ធ័​ផ្លូវ​មន្ត្រី​ជំនាញ​សំ​ពេល​15​ទៅ​30​ថ្ងៃ​

0

(ព្រៃវែង)៖ ការតវ៉ារបស់ប្រជាពលរដ្ឋក្នុងការសំុឲមន្ត្រីជំនាញខេត្តព្រៃវែងដែរពាក់ពន្ធ័ដោយសូមឲបន្ធូបន្ថយទៅលេីពន្ធ័ផ្លូវរបស់រដ្ឋយន្តធន់ធំរបស់ពួកគាត់
គឺត្រូវរងចាំ15ទៅ30ថ្ងៃទេីបដឹងលទ្ធផល។យ៉ាងណាដំណោះស្រាយរវាង មន្ទីរ សាខាពន្ធដាខេត្តព្រៃវែង មន្ទីរ គយនិងរដ្ឋករមន្ទីរសាធារណកាលនិងដឹកជញ្ជូនខេត្តនិងមន្ត្រីជុំនាញពាក់ពន្ធ័ជាច្រើននាក់ទៀតបានជួបប្រជុំជាមួយនិងពលរដ្ឋនៅក្នុងសាលាស្រុកស្វាយអន្ទរខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី 13.08.2016 ហើយកិច្ចប្រជុំនេះគឺបានរៀបចំដោយសាលាខេត្តដើម្បី ជួបពិភាក្សា រកដំណោះស្រាយរឿងពន្ធផ្លូវឡើងថ្លៃក្នុងឆ្នាំនេះដែលពលរដ្ឋបានតវ៉ានាពេលកន្លងមក តែក្នុងកិច្ចជុំនួបនោះពលរដ្ឋរាប់សិបនាក់ដែលនៅក្រៅបន្ទប់ បានអន្ទះសានិងអាក់អន់ស្រពន់ចិត្តចំពោះ លោក កាង លាង ប្រធានសាខាគយ ខេត្តព្រៃវែង ដែលកាន់ក្បាលម៉ែក្រូហ្វូន និយាយមិនឈប់និងមិនចំគោលដៅដែលពួកគាត់ចង់បានខណៈពួកគាត់មិនហ៊ានកាត់ប្រសាសន៍ ពលរដ្ឋនិយាយថា លោកមេគយ និយាយរឿងច្បាប់អនុក្រឹត្យ ពន្ធនាំចេញនាំចូលទំនិញសប់សាពេី បាច់បូរហូរជាស្ទឹងច្រើនណាស់ជិតមួយព្រឹកមិនបានសាច់ការបណ្ដាលឲ្យខាតពេលវេលាពួកគាត់ទៀតផង ព្រោះពួកគាត់ចង់ទាមទាឲ្យបញ្ចុះថ្លៃពន្ធលើរថយន្តធន់ធំឲ្យនៅដដែល គឺ 75ម៉ឺនរៀលទៅបានហើយ ខណៈឆ្នាំនេះបារ៉ែនតម្រូវឲ្យបង់ដល់ទៅ2លានរៀលឯណោះគឺច្រើនណាស់ ហើយអាចចុះឬមិនចុះ តែប៉ុណ្ណឹង ពួកគាត់បន្ត ទៀតថា ឃើញឡានធំមែនតែសុទ្ធសឹងចងការប្រាក់ធនាគាយកមកទិញទាំងអស់ហ្នឹងឯច្បាប់ដែលតម្រូវឲ្យឡានកាត់ទ្រង់នោះពួកគាត់កាត់ជាបណ្ដើរៗហើយចំណែកដាក់ក៏មិនលើសទម្ងន់ប៉ុន្មានដែរក្រុមម្ចាស់រថយន្តទាំងនោះថ្ងូរថាឥលូវនេះច្បាប់កំណត់ឲ្យដឹកបានតិចប្រេងក៏ថ្លៃហើយបែរជាតម្លើងថ្លៃពន្ធប្រចាំឆ្នាំទៅវិញពួកគាត់មិនសុខចិត្តទេបើមិនចុះតម្លៃពន្ធឲ្យនៅតម្លៃដដែលទេពួកគាត់សម្រេចចិត្តមិនបង់ពន្ធឡើយ ឆ្លើតតបនិងការសំណើរនេះ លោកនាយករដ្ឋបាលសាលាខេត្ត បានបញ្ជាក់ថា លោកនិងរៀបចំបែបបទក្នុងកិច្ចប្រជុំនេះដាក់ទៅថ្នាក់លើដើម្បីឲ្យលោកពិចារណា រឿងចុះឬមិនចុះ ឯលោក ប្រធានពន្ធដាខេត្ត ក៏បានបញ្ជាក់ចំពោះមុនពលរដ្ឋដែថា លោកនិងយកសំណើរនេះដាក់ជូថ្នាក់លើតែរឿងចុះថ្លៃនោះមិនទាន់ដឹងទេសូមរយៈពេល15ថ្ងៃទៅ30ថ្ងៃ លោកនិងប្រាប់មកពលរដ្ឋវិញ។ ហេីយពលរដ្ឋក៏បានយល់ព្រមដោយ រង់ចាំមើលចម្លើយពីមន្ត្រីជុំនាញដែលបានសន្យាជាមួយពួកគាត់ផងដែរ ហើយពួកគាត់សង្ឃឹមថា អនុក្រឹត្យ និងចេញថ្មីម្ដងទៀត ដោយបញ្ចុះតម្លៃឲ្យនៅដូចឆ្នាំចាស់៕e183d7bd-3179-4a2d-9f44-5106217746b6 ddeb94e8-151f-4f94-a860-0e6aa7758285