​រយៈពេល​2​ថ្ងៃ​កំលាំង​អាវុធហត្ថ​ខេត្តកំពង់ចាម​បង្ក្រាប​ការជួញដូរ​ថ្នាំញៀន​2​លើក​ ​ចាប់​មុខសញ្ញា​ដុត​ផ្ទះ​1​នាក់​

0

កំពង់ចាម៖ក្នុងរយៈពេល2ថ្ងៃកំលាំងរាជអាវុធហត្ថបង្ក្រាបករណីជួញដូរថ្នាំញៀនចំនួន2លើកនិងឃាត់ខ្លួនជនសង្ស័យចំនួន4នាក់ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនចំនួន19កញ្ចប់រៀបចំបញ្ជូនទៅព្រះរាជអជ្ញាអមសាលាដំបូងខេត្តកំពង់ចាមដើម្បីចាត់ការតាមផ្លូវច្បាប់ ។
លោក ឧត្តមសេនីយត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមបានអោយ
ដឹងថានៅវេលាម៉ោង11និង30នាទីថ្ងៃទី13សីហា2016សមត្ថកិច្ចរបស់លោកបានចុះស្រាវជ្រាវបង្ក្រាបករណីជួញដូរថ្នាំញៀនមួយកន្លែងស្ថិតនៅភូមិដូនដីឃុំជ្រៃវៀនស្រុកព្រៃឈរខេត្តកំពង់ចាមដោយបានឃាត់ខ្លួនជនសង្ស័យ3នាក់រួមមាន៖1- ជួន ផាន់នី ភេទស្រីអាយុ32ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិដូនដីឃុំជ្រៃវៀនស្រុកព្រៃឈរខេត្តកំពង់ចាម ។
2- យូ សុះ ភេទប្រុសអាយុ40ឆ្នាំរស់នៅភូមិទួលចំបក់ឃុំបារាយណ៏ស្រុកព្រៃឈរខេត្តកំពង់ចាម3- ថន ស្រីម៉ី ភេទស្រីអាយុ23ឆ្នាំរស់នៅភូមិអំពិលលើស្រុកកំពង់សៀមខេត្តកំពង់ចាម ។
លោកមេបញ្ជាការបញ្ជាក់ថាក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន18កញ្ចាប់ទំងន់101,39ក្រាមទូរស័ព្ទដៃចំនួន2(ចុចពិល)និងម៉ូតូចំនួន1គ្រឿង។ លោកឧត្តមសេនីយ សោ សាវឿន បានមានប្រសាសន៏បន្តថានៅលើកទី2ថ្ងៃទី14សីហា2016 សមត្ថកិច្ចរបស់លោកបានបន្តស្រាវជ្រាវបង្ក្រាបករណីជួញដូរថ្នាំញៀន1លើកទៀតគឺនៅវេលាម៉ោង19និង30នាទីនៅចំនុចភូមិបឹងកុក1សង្កាត់បឹងកុកក្រុងកំពង់ចាម។ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង ដា ភេទប្រុសអាយុ36ឆ្នាំមុខរបរនិងអាស័យដ្ឋានមិនច្បាស់លាស់ ។
ក្នុងនោះសមត្ថកិច្ចបានឆែកឆេររកឃើញថ្នាំញៀន1កញ្ចាប់។លោកមេបញ្ជាការបញ្ជាក់ទៀតថានៅថ្ងៃទី14សីហា2016វេលាម៉ោង24យប់សមត្ថកិច្ចរបស់លោកក៏បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ បឿន សុខណេង ភេទប្រុសអាយុ26ឆ្នាំមានទីលំនៅភូមិព្រែកសង្កែកើតឃុំពាមកោះស្នាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមដែលបានធ្វើសកម្មភាពបង្ករអគ្គីភ័យ(ដុតផ្ទះ)និងបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃកាលពីថ្ងៃទី8សីហា2016វេលាម៉ោង20និង30នាទីនៅភូមិ-ឃុំខាងលើ ។
លោកមេបញ្ជាការបញ្ជាក់ថាចំនួនជនសង្ស័យទាំង5នាក់ក្នុងសំណុំរឿងទាំង3ខាងលើត្រូវបាន
បញ្ជូនទៅព្រះរាជអជ្ញាអមសាលាដំបូងខេត្តកំពង់ចាមចាត់ការតាមផ្លូវច្បាប់ ។IMG-20160815-WA0006 IMG-20160815-WA0012