ឧត្តរមានជ័យ៖ចុងសប្តាហ៍យុវសិស្សចំនួន៥នាក់មកលេងនៅទំនប់អាងទឹករបស់ក្រុមហ៊ុនចិនស្ទឹងស្រែងទី២ ស្ថិតនៅភូមិស្រីស្នំ ឃុំស្លែងស្ពាន ខេត្តសៀមរាប ព្រំប្រទល់ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តមានជ័យ.លង់ទឹកសង្គ្រោះបានចំនួន៣នាក់ក្នុងនោះមានចំនួន២នាក់បានបាត់ខ្លួន កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៣ខែសីហា រហូតដល់ល្ងាចថ្ងៃទី១៤ខែឆ្នាំដដែល រកឃើញសាកសពអណ្តែតទឹកម្នាក់និងម្នាក់ទៀតនៅមិនទាន់រកឃើញនៅឡើយ ។សមត្ថកិច្ចប៉ូលីសស្រុកចុងកាល់និយាយអោយដឹងថា យុវសិស្សចំនួន៥នាក់មកលេងអាងទំនប់ទឹកចិនខាងលើ ក្នុងចំណោមនោះមានយុវសិស្សចំនួន៣នាក់ត្រូវបានអ្នកស្រុកជួយសង្គ្រោះបញ្ជួនទៅមន្ទីពេទ្យ ។១/ឈ្មោះ នៅ សុកនិកា ភេទស្រី អាយុ១៦ឆ្នាំ សិស្ស រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។២ /ធី ចាន់ថា ស្រី អាយុ១៥ឆ្នាំ សិស្ស ជាមួយគ្នា។៣ /ឈ្មោះ ចាន់ ពន្ធដារ៉ាភេ
ទប្រុស១៣ឆ្នាំ (សិស្ស)រស់នៅសង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។ រីឯនាក់បាត់ខ្លួនចំនួន២នាក់ ក្នុងនោះសាកសពម្នាក់រកឃើញអណ្តែតទឹកនូវល្ងាចមួយថ្ងៃបន្ទប១/ឈ្មោះ ភួង កែវវឌ្ឍនា ភេទប្រុស អាយុ១៦ ឆ្នាំ(សិស្ស)រស់ភូមិព្រំ ឃុំ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។និងសពម្នាក់ទៀតនៅមិនទាន់រកឃើញនៅឡើយ ២/ឈ្មោះ ជា ស្រី ម៉ិច ភេទស្រី អាយុ១៦ឆ្នាំ (សិស្ស)រស់នៅសង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។សូមបញ្ជាក់ថា សពក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យនិងស្រុកស្រីស្នំ ខេត្តសៀមរាប. កាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦៕