សៀមរាប៖ស្ត្រីជាម្តាយយំបោកខ្លួនរហូតសន្លប់ជាច្រើនដងខណះពេលដែលឃើញប្តីនិងកូនជាទីស្រលាញ់បានបាត់បង់ជីវិតដោយសារលង់ទឹកស្រះក្បែផ្ទះយ៉ាងសង្វែកបំផុតបែបនេះ។
ហេតុការណ៍នេះល្ងាចថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៦នៅចំណុចផ្លូវលំគ្រួសក្រហម ក្នុងភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ មានករណីឪពុក បើតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថាករណីឪពុកនិងកូនលង់ទឹកនេះគឺ៖មានស្រះជម្រៅ៤ម៉ែត្រ ទំហំ៤គុណ១៣ម៉ែត្រស្ថិតនៅខាងជើងផ្ទះជនរងគ្រោះប្រហែល១៥០ម៉ែត្រ ដែលឪពុកនាំកូនទៅស្រោចដំណាំដូងដែលទើបនិងដាំថ្មី ក្នុងភូមិឃំុខាង
លើ។លោកបន្តថា៖ជនរងគ្រោះដែលបានស្លាប់ក្នុងករណីខាងលើនេះមាន៖
ទី១-ឈ្មោះ ឈួន ដុល្លា ហៅចិន ភេទប្រុស អាយុ៤៦ឆ្នាំ មានមុខរបរជាបុគ្គលិកសណ្ឋាគារ(ឪពុក)។ ទី២-ឈ្មោះ ឆាង ឆៃណា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស(កូន)។បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា ហេតុការណ៍នេះត្រូវបានក្មេងៗឃ្វាលគោឃើញហើយបានរត់ទៅប្រាប់អ្នកភូមិដែលនៅក្បែរនោះឲ្យជួយសង្គ្រោះតែអកុស្សលឪពុក និងកូនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ តាមការពិនិត្យសាកសពរបស់កម្លាំងសមត្ថកិច្ចនគរបាល និងប្រជាពលរដ្ឋដែលបានទៅស្រង់ជនរងគ្រោះបានសន្និដ្ឋានថា ប្រហែលជាឪពុករវល់ស្រោចដំណាំកូនទៅលេងទឹកហើយលង បន្ទាប់មកឪពុកទៅជួយតែជួយមិនបានទើបបណ្ដាលឲ្យស្លាប់ទាំង០២នាក់ សពមានសភាពអោបគ្នាជាប់៕