សមត្ថកិច្ច​ខេត្តរតនគិរី​បាន​រង​ការ​រិះគន់ថា​អសមត្ថភាព​ក្នុងការ​ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​លើ្ម​ស​ច្បាប់​កំណត់​ពី​រថយន្ត​ធន់​យក្ស​របស់​ក្រុមហ៊ុន​មួយចំនួន​

0

ដោយ៖ យក្ខ ឡោម

ខេត្តរតនគិរីរ៖ រថយន្តធន់ធំៗពីរគ្រឿងដែលគេដឹងថាបានផ្ទុកទៅដោយឈើប្រភេទលេខ១និងលេខ២ ហើយបានចរាចរណ៍ចេញពីដែនដីក្រុមហ៊ុនហ្សួមហ្វាងស្ថិតក្នុងភូមិសមុទ្រលើឃុំសេដាស្រុកលំផាត់ខេត្តរតនគិរីរដោយគេសង្ស័យថាបានផ្ទុកលើសពីច្បាប់មេព្រៃកំណត់ឲ្យនោះ។photo_2016-08-16_18-57-42រថយន្តដឹកឈើទាំងពីរនោះគ្មានសមត្ថកិច្ចណាពិសេសផ្នែករដ្ឋបាលព្រៃឈើលំផាត់មិនហ៊ានទៅក្បែរនោះឡើយកត្តានេះគេបានដាក់ការសង្ស័យថាក្រុមមន្ត្រីជំនាញទាំងនោះអាចទទួលបានលាភសក្ការៈពីក្រុមហ៊ុនដឹកជញ្ជូនឈើលើសម៉ែត្រគូប ពិសេស ក្រុមហ៊ុនហ្សួមហ្វាងនោះជាដើម។

ជាក់ស្តែងនៅយប់ថ្ងៃទី១៣ខែសីហាឆ្នាំ២០១៦នេះចុងសប្តាហ៍មុននេះមានរថយន្តយីឌុបពីរគ្រឿងដែលមានស្លាកលេខព្រះសីហនុ៣A.១២៨០និងស្លាកលេខស្វាយរៀង៣A.១១៤១ដឹកឈើពីក្រុមហ៊ុនហ្សួមហ្វាងត្រូវគេរាយការណ៍ឲ្យដឹងថារថយន្តទាំងនេះក្នុង១គ្រឿងៗបានផ្ទុកឈើរាប់សិបម៉ែត្រគូបបើកឆ្លងកាត់ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកូនមុំតាមដងផ្លូវជាតិលេខ៧៨ចេញពីស្រុកលំផាត់។រថយន្តដឹកឈើទាំងនោះមិនត្រូវគេឃើញបានរំខានពីកម្លាំងសមត្ថកិច្ចនឹងកម្លាំងផ្នែករដ្ឋបាលព្រៃឈើដែលគ្រប់គ្រងដោយលោកហុងវណ្ណរាននោះឡើយ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងច្បាប់របស់រដ្ឋបាលព្រៃឈើខេត្តគឺក្នុងរថយន្ត១គ្រឿងគេអនុញ្ញាតិឲ្យផ្ទុកឈើតែត្រឹមពី១៨ទៅ២០ម៉ែត្រគូបប៉ុណ្ណោះយ៉ាងច្រើនបំផុតដើម្បីការពារផ្លូវជាតិដែលរាជរដ្ឋាភិបាលបានខិតខំស្ថាបនាឲ្យនោះខ្លាចរងនូវការប្រេះបែកពីការដឹកជញ្ជូនលើសទម្ងន់ និងលើសពីច្បាប់កំណត់របស់រថយន្តធន់ធំៗទាំងនោះ ។
សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថាក្រុមហ៊ុនហ្សួមហ្វាងនេះបានទទួលសិទ្ធិដេញថ្លៃនិងម៉ៅការឈូសឆាយដីព្រៃសម្បទានសេដ្ឋកិច្ចស្ថិតក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត ខេត្តរតនគិរី ។នៅក្នុងវេលាដែលមានឧិកាសឈូសឆាយដីក្រុមហ៊ុននេះមានប្រតិបត្តិការណ៍មួយទៀតគឺប្រមូលយកឈើដែលរងការឈូសឆាយដីនោះដឹកជញ្ជូនយកមកអារពុះនិងច្រៀកដើម្បីដឹកជញ្ជូនធ្វើអាជីវកម្មឆ្លងខេត្ត ។ហើយក្រុមហ៊ុននេះបានចាប់ផ្តើមដំណើរការជាច្រើនឆ្នាំកន្លងមកហើយ ឯឈើសម្រាប់ដឹកធ្វើអាជីវកម្មនៅតែមានជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។ហើយគេមិនដឹងថាផ្ទៃដីសម្បទានដែលក្រុមហ៊ុននេះទទួលដេញថ្លៃឈូសឆាយមានផ្ទៃដីព្រៃឈើប៉ុន្មានហិចតានោះទេបានជាឈើនៅតែបន្តកាប់មិនចេះអស់ទាល់តែសោះ។

កត្តានេះបានធ្វើឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តរតនគិរីមានចម្ងល់យ៉ាងខ្លាំង ហើយបានដាក់ការសង្ស័យថាឈើពីរយីឌុបនេះកាប់និងដឹកជញ្ជូនយកមកធ្វើអាជីវកម្មសព្វថ្ងៃនេះមិនមែនកាប់នៅលើផ្ទៃដីសម្បទាននោះទៀតទេ គឺអាចកាប់ចេញពីតំបន់ដែនជំរកសត្វព្រៃលំផាត់ដែលគ្រប់គ្រងដោយលោកអ៊ូសុធីនាយដែនជំរកសត្វព្រៃលំផាត់នោះច្រើនជាង។ជុំវិញការដឹកជញ្ជូនឈើរបស់ក្រុមហ៊ុនហ្សួមហ្វាងដែលគេសង្ស័យថា បានផ្ទុកឈើលើសចំនួនម៉ែត្រគូបនោះសារព័ត៌មានខេមរាបានព្យាយាមទំនាក់ទំនងសាកសួរទៅកាន់នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់គឺលោកហុងវណ្ណរាន តែទូរស័ព្ទខលចូលចេះតែហេឡូៗតែប៉ុណ្ណោះ។
រាល់ការដឹកជញ្ជូនឈើឆ្លងកាត់មុខស្នាក់ការរបស់លោកហុងសុវណ្ណរាននាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិ៧៨ស្តិតនៅភូមិ៤សង្កាត់កាចាញក្រុងបានលុងដែលមានរថយន្តសេរីទំនើបៗដឹកជញ្ជូនឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃមិនដែលឃើញលោកហុងសុវណ្ណរានបង្ក្រាបមួយករណីនោះឡើយចេះតែប្រមូលលុយពីឈ្មួញដាក់ហោប៉ាវតែប៉ុណ្ណោះ។
ហេតុដូច្នេះសូមប្រមុខរាជរដ្ឋាភិបាលជាពិសេសឯកឧត្តម ឆេង គឹមស៊ុន ប្រត្តិភូរាជរដ្ឋាភិបាលទទួលបន្ទុកព្រៃឈើមេត្តាចុះត្រួតពិនិត្យមន្ត្រីខ្មូតមួយរូបនេះផង៕
photo_2016-08-16_18-57-51 photo_2016-08-16_18-57-48 photo_2016-08-16_18-57-54 photo_2016-08-16_18-57-57 photo_2016-08-16_18-57-42