ប្រជ​ពលរដ្ឋ​រស់នៅ​តំបន់​ព្រែក​ទប់ មិនទាន់​ទ​ទូល​បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី ស្របច្បាប់​នៅ​ឡើយ​ទេ ព្រោះ​គ្មាន​លុយ​បង់​ឲ្យ​មេខ្លោង​

​ខេត្ត​ព្រះសីហនុ​៖ រហូតមកដល់​ពេលនេះ​ប្រជ​ពលរដ្ឋ​ក្រីក្រ​ចំនូ​ន​៥១​គ្រូ​សារ​រស់នៅ​ពិតប្រាកដ​តំបន់​បឹង​ព្រែ​ទប់ (​ចំណុច​ជិត​អង្គភាព​រដ្ឋាករទឹក​និង​ជិត​វត្ត​)​ដែល​រាជរដ្ឋាភិបាល​សម្រេច​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ស្រប់ច្បាប់​នោះ​នៅ​មិនទាន់​មាន​ន​ណា​ម្នាក់​ទ​ទូល​បាន​នៅ​ប្លង់​ក្មសិទ្ធិ​

ស្រប់ច្បាប់​នៅ​ឡើយ​ទេ​ដោ​សារ​តែ​មិន​មាន​លុយ​បង់​ឲ្យទៅ​ក្រុម​មេខ្លោង​គ្រប់គ្រង់​តំបន់បឹង​ព្រែក​ទប់​ឈ្មោះ​ហេង​ហ៊ុយ​។​ប៉ុន្តែរ​សំរាប់​ក្រុម​អនាធិបតេយ្យ​ដែល​ភាគច្រើន​ជា​អ្នក​មាន​លុយ​មាន​អំណាច​នាំគ្នា​ទៅ​រំលោភ​យក​ដី​រដ្ឋ​.​ដី​បឹង​ឬ​ដី​ចំណី​បឹង​ជា​ដី​តំបន់ហាមឃាត់​នោះ​បែរ​ជា​ទ​ទូល​បាន​នៅ​ប្លង់​កម្មសិទ្ធិ​អស់​ទៅហើយ​។​ទង្វើ​បែប​នេះ​គឺជា​ភាព​អយុទ្ធ​ត្តិ​ធម៏​បំផុត​សំរាប់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ពិតប្រាកដ​។​
.​លោក​អ៊ុំ​ផាន​សុជា​អាយុ​៦៧​ឆ្នាំ​ជា​ប្រជាប​លរ​ស់ម្នាក់​រស់នៅ​តំបន់​ព្រែក​ទប់​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ​នោះ​បាន​និយាយ​រៀបរាប់​ប្រាប់ឲ្យដឹង​ថា​ប្រជាពល​រដ្ឋ​ដែល​បាន​ស្នើរ​សុំ​សិទ្ធ​កាន់កាប់​ដីធ្លី​និង​ទ​ទូល​បាន​ការសម្រេច​ពីរ​រាជរដ្ឋាភិបាល​ក្នុង​ចេញ​ប្លង់​កម្សិទ្ធិ​ស្រប់ច្បាប់​នោះ​មាន​រស់នៅ​តែ​តំបន់​ជិត​វត្ត​ឥ​ទ្ធ​ញ្ញាណ​និង​អង្គភាព​រដ្ឋាករទឹក​តែប៉ុណ្ណុះ​ពោល​គឺ​មិន​មានរ​ស់​នៅ​ក្បែរៗ​ម៉ា​ត​បឹង​ព្រែក​ទប់​នោះ​ទេ​ប៉ុន្តែរ​ដល់​ពេល​អជ្ញាធរ​ខេត្ត​ប្រកាស់​ចេញ​ប្លង់​កម្មសិទ្ធិ​បែរជា​ពូក​គាត់​ជា​ប្រជាពលរដ្ឋ​ពិតប្រាកដ​គេ​មិន​ធ្វើ​ប្លង់​ឲ្យទៅ​វិញ​គឺ​ធ្វើឲ្យ​តែ​ក្រុម​អ្នក​រំលោភ​ដី​រដ្ឋ​ដី​បឹង​និង​ដី​ចំណី​បឹង​តែប៉ុណ្ណុះ​។​
.​ពាក់​ពន្ធ័​ប្រជាពលរដ្ឋ​ពិតប្រាកដ​មិន​ទទូលបាន​ប្លង់​នេះ​ត្រូវបាន​លោក​អ៊ុំ​ផាន​សុជា​ប្រាប់ឲ្យដឹង​ថា​ប្រជាពល​រដ្ឋ​ក្រីក្រ​និង​មិន​ទ​ទូល​បាន​ប្លង់​កម្មសិទ្ធិ​រហូត​នៅពេល​ណា​មិន​មាន​លុយ​បង់​ទៅឲ្យ​ក្រុម​មេខ្លោង​គ្រប់​គ្រប់​បឹង​ព្រែក​ទប់​ឈ្មោះ​ហេង​ហ៊ុយ​គឺ​ត្រូវ​បង់​ក្នុង​មួយ​ម៉ែត្រការ៉េ​៣​ដុល្លា​និង​តំលែរ​ត់​ការ​ផ្សេងៗ​ទៀត​ក្នុង​មួយ​ប្លង់ដី​ចំនូ​ន​១០០០​ដុល្លា​(​រូ​ម​និង​សេវា​បង់ពន្ធ​ចូល​ថវិការដ្ឋ​ផងដែរ​)​ទើប​អាច​ទ​ទូល​បាន​ប្លង់ដី​។​ហើយ​ការទាមទារ​បែប​នេះ​ត្រូវបាន​លោក​ហេង​ហ៊ុយ​ធ្វើការ​អះអាង​ចំពោះមុខ​ប្រជាពលរដ្ឋ​ថា​គឺជា​ការ​ជូ​យ​គ្នា​ពីព្រោះ​ថ្លៃ​រត់ការ​ដើម្បី​បាន​សិទ្ធិ​ចេញ​ប្លង់​កាន់កាប់​ដី​តំបន់​ព្រែក​ទប់​នេះ​ពូកគេ​បាន​ចាយ​លុយ​អស់​ច្រើន​ណាស់​គឺ​តាំងពីរ​ចាប់ផ្តើម​រហូតមកដល់​ឥឡូវ​មិន​ក្រោម​៦០​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​នោះទេ​។​ហើយ​អ្វី​ដែល​គូរឲ្យ​ចាប់អារម្ម​នោះ​គឺ​ការ​ចេញ​ប្លង់ក​ម្ម​សិទ្ធ​ទៅឲ្យ​ក្រុម​រំលោភ​ដី​បឹង​ព្រែក​ទប់​គេ​ធ្វើឡើង​មិនចាំបាច់​ធ្វើ​ការបិទ​ប្រកាស​រយះពេល​មួយខែ​អ្វី​ទាំងអស់​គឺ​គេ​ចេញ​ឆៅៗ​តែម្តង​ប្រការនេះ​ជា​ទង្វើ​ឃុបឃិត​គ្នា​ខុស​ច្បាប់​ប្រព្រឹត្ត​អំពើពុករលួយ​របស់​ម​ន្ទីរ​រៀបចំ​ដែនដី​ខេត្ត​យ៉ាង​ពិតប្រាកដ​។​ប្រការ​នេះ​សូម​ធ្វើការ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​និង​ក្រសួង​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​មេត្តា​ពិនិត្យ​ឡើងវិញ​ផង​។​
.​ជុំវិញ​បញ្ហារ​មិន​ប្រក្រតី​ខាងលើនេះ​លោក​ហេង​ហ៊ុយ​មិន​អាច​សូម​ការបំភ្លឺ​បាន​ទេ​ប៉ុន្តែរ​សំរាប់​កូនលោក​ហេង​ហ៊ុយ​ឈ្មោះ​ពេជ្រ​បាន​ធ្វើ​ការបញ្ជាក់​និង​ទ​ទូល​ស្កាល់​ថា​ការ​យក់លុយ​ក្នុង​ម្នាក់​ចំនូ​ន​៣​ដុល្លា​ក​ម្នុង​មួយ​ម៉ែត្រការ៉េ​នោះ​គឺជា​រឿង​ពិត​។​
.​សរុបសេចក្តី​មក​រឿង​រាវ​នែ​ការឃុបឃិត​គ្នា​រំលោភ​យក​ដី​បឹង​ព្រែក​ទប់​វា​បាន​បង្ករ​ភាពស្មុកស្មាញ​ខ្លាំង​ណាស់​ដល់​រាជរដ្ឋាភិបាល​ព្រោះ​តែ​មន្ត្រី​ខិលខូច​ក្រោមឧ​វាទ​ដែល​បាន​រូម​គ្នា​ប្រើប្រាស់​គ្រប់​ល្បិចកល់​លែង​ល្បែង​ឆ្ពិន​ភ្នែក​បោកប្រាស់​សម្តេចនាយក​រដ្ឋមន្ត្រី​ក្រោម​រូមភាព​យក​ប្រជាពលរដ្ឋ​៥១​គ្រូ​សារ​ធ្វើជា​ខែល​។​តែ​ទោះបីជា​យ៉ាងណា​ក៍ដោយ​សំរាប់​លោកឈិត​សុខុន​ដែល​ជា​អភិបាលខេត្ត​ព្រះសីហនុ​ដែល​ទើប​និង​កាន់ដំណែង​ថ្មី​ជុំវិញ​បញ្ហារ​នេះ​លោក​បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់​ចំពោះ​ភាព​មិន​ប្រក្រតី​លើ​ដី​បឹង​ព្រែក​ទប់​នេះ​ដោយ​លោក​បាន​បង្កើត​គណៈកម្មកា​រ​ម្តង​ហើយ​ម្តងទៀត​ក្នុង​ការចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ឡើងវិញ​រាល់​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​និង​ការ​អន​វត្ត​ន៍​នែ​ស​.​ជ​.​ណ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​លេខ​៤៩៨​ចុះ​ថ្ងៃ​ទី​១១​ខែ​ឧសភា​ឆ្នាំ​២០១២​កន្លង​មក​រូ​ច​ធ្វើ​របាយ​ការ​លំអិត​សារជាថ្មី​ដាក់ជូន​ទៅ​ក្រ​សូង​មហាផ្ទៃ​ដើម្បី​ពិនិត្យ​។​ប្រជាពលរដ្ឋ​សង្ឃឹមថា​ចំពោះ​បញ្ហា​របឹង​ព្រែក​ទប់​នេះ​រាជ​រដ្ឋា​និង​ពិនិត្យ​ឡើងវិញ​ដើម្បី​ផ្តល់​ភាព​យុត្តិធម៏​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​ពិតប្រាកដ​និង​រក្សារ​ការពារ​ដី​បឹង​ព្រែ​ទប់​ដី​កំរប​ទឹកភ្លៀង​និង​បរិស្ថាន​បឹង​ព្រែក​ទប់​ឲ្យបាន​គង់វង្យ​ពីព្រោះ​បឹង​ព្រែទប់​នេះ​វា​គឺជា​ប្រភព​ផ្តល់​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ទាំងមូល​។​
.​គូរ​រំលិក​ឡើង​វិញ​ផង​ដែរ​ថា​ដី​តំបន់​ព្រែក​ទប់​នេះ​នៅ​ថ្ងៃទី​២៨​ឧសភា​ឆ្នាំ​២០០៥​ជំនន់​លោក​សា​ហាក់​នៅ​ជា​អភិបាលក្រុង​ព្រះសីហនុ​រាល់​សំណង់​អនាធិបតេយ្យ​តូច​ធំ​ដែល​សាងសង់​រំលោភ​បំពាន​លើ​ដី​បឹង​និង​ដី​ចំណី​បឹង​ព្រែក​ទប់​(​ក្រៅ​ពី​ប្រជាពលរដ្ឋ​៥១​គ្រូ​សារ​)​ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី​តេជោ​ហ៊ុន​សែន​ដាក់​បទបញ្ជារ​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​លោកសាយ​ហាក់ជា​ចៅហ្វាយក្រុង​វាយ​កំទេចចោល​អស់​គ្មាន​សល់​ដោយ​គេ​សង្កេតឃើញថា​រាល់​សំណង់​អនាធិបតេយ្យ​ទាំងនោះ​ភាគច្រើន​ជា​សំណង់​រឹងមាំ​របស់​អ្នកមាន​លុយ​មាន​អំណាច​បុណ្យ​សក្ក័​ធំ​ទាំងអស់​។​រាល់​ចំ​ណាត​ការ​ដ៍​មាន​ប្រសិទ្ធិភាព​របស់​សម្តេច​តេជោ​នាពេលនោះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុ​ង​.​ខេត្ត​ព្រះសីហនុ​បាន​សម្តែង​នៅ​ភាព​រីករាយ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​ម្នាក់ៗ​បាន​នៅ​ចងចាំ​ទិដ្ធភាព​កា​វាយ​កំទេចចោល​សំណង់​អនាធិបតេយ្យ​ដែល​មាន​នៅ​ជុំវិញ​បឹង​គ្មាន​ថ្ងៃ​ដែល​អាច​បំផ្លេច​បាន​នោះឡើយ​។​
.​ប៉ុន្តែរ​សំរាប់​អណ្ណត្តិ​នែ​ការគ្រប់គ្រង​ថ្នាក់​ដឹកនាំ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០០៨​ដល់​២០១៤​នេះ​បឹង​ព្រែក​ទប់​ចំណុច ដែល​សម្តេច​តេជោ​ហ៊ុន​សែន​បញ្ជារ​ឲ្យ​បោសសំអាត​ភាពអនាធិបតេយ្យ​មាន​ទំហំ​ប្រមាណ​ជាង​៧០​ហិកតា​(​ដី​គំរប​ទឹកភ្លៀង​)​នោះ​បែរជា​ឃុបឃិត​គ្នា​យក​ដី​ទាំងនោះ​អង្កន់​ចែក​គ្នា​កាន់កាប់​អស់​គ្នាន​សល់​សូម្បីតែ​មួយ​ចំអាម​រូ​ច​ហើយ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ស្រប់ច្បាប់​តែម្តង​។​ទាំងនេះ​ជា​ការអនុវត្តន៍​ផ្ទុយ​អ្វីដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​និង​ផ្តល់​ជូន​៕

រូបភាពចាក់ដីលុបបឹង និងរូបភាពលោកសាយហាក់វាយកំទេចផ្ទះថ្ម រំលោភដីបឹងព្រែកទប់


IMG_0015 IMG_0050 IMG_0051 IMG_0052 IMG_4555