កំពត់៖កាលពីយប់ថ្ងៃទី១៤ខែសីហាឆ្នាំ២០១៦ មានករណី ភ្ញៀវទេសចរណ៍ស្ត្រីវ័យក្មេងជនជាតិបារាំង៣នាក់បានទិញសំបុត្រចូលចាំមើលថ្ងៃរៀបលិចនៅភ្នំកែប វង្វេងបាត់ខ្លួន ក្នុងឧទ្យានខាងលើ។ស្ត្រីទាំង3នាក់ បានចូលមកដល់កន្លែងលក់សំបុត្រ នៅម៉ោង១៦h២០ រសៀល តាមម៉ូតូកង់បី1គ្រឿង និងសន្យាអោយម៉ូតូនោះរងចាំដឹកគាត់វិញនៅម៉ោង១៨hល្ងាច។ក្រោយពីចូលដើរតាមផ្លូវឧទ្យានពួកគេទាំង៣នាក់ បានចុះតាមផ្លូវផ្សេងចូលព្រៃហើយក៏វង្វេងរកផ្លូវចេញមិនឃើញ ក្នុងព្រៃភ្នំនោះ រហូតដល់ព្រឹកថ្ងៃ១៥ សីហា ២០១៦ ទើបរកឃើញផ្លូវចេញមកវិញ។
ដោយឡែកកងកំលាំងនគរបាលខេត្តកែប ក្រោយទទួលបានពត៌មានបាត់ភ្ញៀវទេសចរណ៍ទាំង3នាក់ខាងលើ យើងបានចាត់តាំងកំលាំងនគរបាលខេត្ត(វេនប្រចាំការទី៣)និងក្រុមចំរុះនគរបាលខេត្តប្រចាំការឆ្នេរកែប សហការជាមួយឧទ្យានុរក្សកែប តាមរុករកសាចុះសាឡើង តាមផ្លូវក្នុងឧទ្យានខាងលើពីម៉ោង៨hយប់ ដល់ម៉ោង១hរំលងអាទ្រាធ រួចក៏ដកមកសំរាក ដោយយប់ងងឹតមើលមិនឃើញពិបាករក។ លុះដល់ម៉ោង៥h៣០នាទីព្រឹក យើងបន្តការរុករកហើយក៏បានជួបពួកគេ នៅខាងត្បូងវត្តវិបស្សនាកែប(ចំងាយពីកន្លែងលក់សំបុត្រប្រមាណ៤km)ដែលទើបដើរចេញពីព្រៃមក និងត្រូវបានអ្នកបើកម៉ូតូកង់បី ដែលរស់នៅភូមិកែប សង្កាត់/ក្រុងកែប ផ្ទះក្បែរវត្តខាងលើ ឃើញក៏ជួយប្រាប់ដំណឹង និងនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកែបតែម្តង។
សូមបញ្ជាក់ថា ឧទ្យានកែបជាតំបន់ភ្នំ ស្ថិតនៅក្នុងសង្កាត់កែប សង្កាត់ព្រៃធំ ក្រុងកែប ដែលមានផ្លូវលំកាត់ភ្នំប្រវែងជាង៨kmនិងមានព្រៃឈើធំៗ និងកន្លែងអង្គុយមើលទេសភាព មើលថ្ងៃលិច កំពុងជាទីពេញនិយម ទាក់ទាញបានភ្ញៀវទេសចរណ៍ច្រើនសន្ធឹកសន្ធប់រៀងរាល់ថ្ងៃ។
កិច្ចប្រតិបត្តិការរុករក រយះពេលជាងកន្លះយប់ និងចាប់ពីម៉ោង5h30ព្រឹកថ្ងៃ១៥,៨,២០១៦ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប។
បន្ទាប់ពីរកឃើញភ្ញៀវទាំង3នាក់ខាងលើ លោកស្នងការបានជួយសំរួលជូនពួកគេនូវការធ្វើដំណើរត្រឡប់ទៅកាន់ក្រុងកំពតវិញតាមរថយន្តនគរបាលខេត្តកែប និងបាននែនាំពួកគេ អោយប្រើប្រាស់ទូរស័ព្ទដៃប្រទេសយើង និងត្រូវរកលេខសមត្ថកិច្ចឬផ្ទះសំណាក់ដែលគេស្នាក់នៅ ងាយស្រួលផ្តល់ដំណឹងពេលមានការចាំបាច់។ពួកគេទាំង3នាក់សំដែងនូវក្តីសប្បាយរីករាយជាពន្លឹកជាមួយការយកចិត្តទុកដាក់ របស់សត្ថកិច្ចនគរបាលខេត្តកែប ក៏ដូចជាអាជ្ញាធរ ដែលបានយកចិត្តទុកដាក់ជួយពួកគេក្នុងពេលមកធ្វើទស្សនៈកិច្ចនៅប្រទេសយើង៕