​វិវាទ​ឈានដល់​មាន​អំពើ​ហឹ​ង្សា​រវាង​ក្រុម​កម្មករសំណង់​ក្រុមហ៊ុន សុខ សម្បត្តិ និង​ក្រុម​សន្តិសុខ​ក្រុមហ៊ុន​ព្រះ​ខណ្ឌ​រាជ បានបញ្ចប់​បន្ទាប់ពី​មានការ​សម្របសម្រួល​

0

ដោយ ខៀវ សាវ៉ុន
ខេត្តព្រះសីហនុ៖ បន្ទាប់ពីបានសម្របសម្រួលពាក់ពន្ធ័អំពើហឹង្សាមួយរវាងភាគី ក្រុមសន្តិសុខឯកជនព្រះខណ្ឌរាជ និងក្រុមកម្មករសំណង់ ដែល បណ្តាលឲ្យមេការកម្មករម្នាក់រងរបួសធ្ងន់ធ្ងរកំពុងព្យាបាលនៅពេទ្យបាយ័នក្រុងព្រះសីហនុ ជាលទ្ធផលភាគីទាំងសង្ខាងបានសម្រេចបញ្ចប់photo_2016-08-16_21-29-22រឿងដោយភាគីកម្មកររងគ្រោះព្រមទទួលយកសំណងថ្លៃព្យាបាលនិងថ្លៃជំងឺចិត្ត៥០០$ដើម្បីបញ្ចប់រឿង។រីឯក្រុមកម្មករក៍បានយល់ព្រមឈប់តវ៉ាទៀតនិងចូលធ្វើការជាធម្មតាវិញហើយ នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០១៦នេះ។មេការគ្រប់គ្រងទូទៅបុរីគជអាស៊ីមានទីតាំងនៅសង្កាត់3 ក្រុងព្រះសីហនុ បញ្ជាក់ចំណើររឿងដូច្នេះថា៖(ស្តាប់សំលេង លោក មេការ)
លោក បួន ណារិទ្ធ មន្ត្រីសម្របសម្រួលអង្គការលីកាដូខេត្តព្រះសីហនុបញ្ជាក់ថា៖មូលហេតុនៃអំពើហឹង្សានេះគឺដំបូងឡើយក្រុមកម្មករសំណង់ក្រុមហ៊ុន សុខសម្បត្តិ ផឹកស្រាស្រវឹងមករករឿងវាយតប់សន្តិសុខក្រុមហ៊ុនព្រះខណ្ឌរាជដែលយាមឲ្យក្រុមហ៊ុនថៃប៊ុនរ៉ុង ក្នុងបុរី គជអាស៊ី។ក្រោយមកសន្តិសុខនោះក៍រាយការណ៍ប្រាប់មេសន្តិសុខឲ្យជួយ បន្តិចក្រោយមកក៍មានសន្តិសុខក្រុមហ៊ុនព្រះខណ្ឌរាជ ជិៈម៉ូតូមកបីគ្រឿងមានគ្នាខ6ទៅ7នាក់និងមានអាវុធផងដែរបាន មកសួររកអ្នកវាយសន្តិសុខខ្លួនដល់រោងកម្មករតែម្តង។គ្រានោះមេការសំណង់ម្នាក់ចេញមកសួរនាំថាមានរឿងអ្វីបង?ស្រាប់ក្រុមសន្តិសុខគាត់ច្រឡំស្មានតែមេការសំណង់នោះវាយកូនចៅខ្លួនក៍ចុះពីម៉ូតូព្រួតគ្នាវាយរហូតសន្លប់ធំនៅនឹងកន្លែងតែម្តង។
បន្ទាប់មកកម្មករជាច្រើននាក់ក៍ចេញមកព្រោងព្រាតឆោឡោពេញមុខរោងកម្មករស្នាក់នៅដើម្បីទប់ទល់វិញទាំងយប់។បើទោះជាយ៉ាងនេះក្តីបុរសជាមេកងសន្តិសុខព្រះខណ្ឌរាជដែលបង្ករហឹង្សាទៅលើកម្មករដោយមានប្រើអាវុធAK នោះ ត្រូវកំលាំងអ ហ ខេត្តព្រះសីហនុឃាត់ខ្លួន យកទៅសួរនាំ ដោយឡែកអាវុធAK មួយដើមត្រូវបាននគរបាលរដ្ឋបាលសង្កាត់៣ ក្រុងព្រះសីហនុ យកមករក្សាទុក ដើម្បីស៊ើបអង្គេតបន្ត។
ពាក់ពន្ធ័ទៅនឹងក្រុមសន្តិសុខឯកជនមានអាវុធប្រើប្រាស់នឹងបង្ករហឹង្សាកាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបរិវេណបុរីគជអាស៊ី ក្រុងព្រះសីហនុនេះ កំពុងធ្វើឲ្យមជ្ឈដ្ឋានទូទៅដាក់ការងឿងឆ្ងល់ថា៖បើពួកគាត់ជាសន្តិសុខក្រុមហ៊ុនឯកជនហេតុអ្វីមានសិទ្ធប្រើអាវុធ?
តើអាវុធនេះជារបស់អ្នកណា?
ទាក់ទិននឹងអាវុធAKនេះ បើតាមប្រភពពីកម្មករអះអាងថាគឺជារបស់ភាគីសន្តិសុខ។
តែលោកនាយប៉ុស្ត៍រដ្ឋបាលសង្កាត់3 បញ្ជាក់ថា៖(មានខំលេងមេប៉ុស្ត៍)
រីឯលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់យ៉ាងខ្លីថា៖អាវុធAK មួយដើមដែលនគរបាលដកហូតទុកនោះបានប្រគល់ឲ្យទៅ អាវុធហត្ថរួចហើយ។
ដោយឡែក លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តបានបញ្ជាក់ថា៖រឿងនេះភាគីទាំងពីរ បានសម្របសម្រួលត្រូវរ៉ូវគ្នាអស់ហើយ៕

photo_2016-08-16_21-25-31 photo_2016-08-16_21-25-34 photo_2016-08-16_21-26-34 photo_2016-08-16_21-26-37 photo_2016-08-16_21-29-26 photo_2016-08-16_21-29-22 photo_2016-08-16_21-26-30