​ឈ្មួញ​ឈូសឆាយ​ដីព្រៃ​យ៉ាង​អាណា​ធិ​តេ​យ្យ​នៅ​ចំនុច​ព្រៃ​មូល​ក្នុងស្រុក​កំពង់ស្វាយ​ដោយ​គ្មាន​ច្បាប់​អនុញាតិ​

0

កំពង់ធំ=ឈ្មួញឈូសឆាយដីព្រៃយ៉ាងអាណាធិតេយ្យនៅត្រង់ចំនុចព្រៃមូលក្នុងភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយឈ្មួញអះអាងថាដីមានប្លង់រឺងតែលុះសមត្ថកិច្ចសួររកច្បាប់ដាក់គ្រឿងចក្របែបជាឆ្លើយថាគ្មានច្បាប់អនុញាតិទេ ក្រោយមកឈ្មួញImage6បានលួចដឹកគ្រឿងចក្រចេញទាំងយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ម្ចាស់គ្រឿងចក្រឈ្មោះ ផូរ រស់នៅភូមិព្រៃព្រាល ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលតែងតែស៊ីឈ្នួលឈូសឆាយដីព្រៃដោយគ្មានច្បាប់អនុញាតិ រាប់រយហិចតា កន្លងមកហើយ ដោយសារតែការត្រូវរូវជាមួយនិងអាជ្ញាមូលដ្ឋាន ភូមិ ឃុំស្រុកនិងខេត្ត ជាដើម ជាហេតុធ្វើអោយឈ្មួញពុំខ្លាចរអាពីសំណាញច្បាប់ទាស់តែសោះ។
លោក មេភូមិ អូរំដេង បានអោយដឹងថា លោកពុំបានដឹង ពីច្បា់ប់ឈូសឆាយដីនេះទេ ព្រោះពុំឃើញមានអ្នកណាម្នាក់មកទំនាក់ទំនងជាមួយគាត់ឡើយ ហើយក៏ពុំបានសញ្ញេអោយឈូសឆាយដីនេះដែរ គ្រាន់តែដឹងថាដីនេះមានប្លង់រឹងតែប៉ុណ្ណោះ តែប្រហែលជាគេបានត្រូវរូវជាមួយថ្នាក់លើក៏លោកពុំបានដឹងដែរ។Image4
ពាក់ព័ន្ធនិងបញ្ហានេះតែ លោក ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ បានអោយដឹង ដីនេះមានប្លង់ មានច្បា់ប់អនុញាតិអោយឈូសឆាយ និងមានគណះកម្មការចុះត្រួតពិនិត្យរួចរាល់ ។ ជុំវិញការបកស្រាយបែបនេះសមត្ថកិច្ចបាន ងឿយឆ្ងល់ថា បើមានប្លង់មានច្បាប់ ពិតមែនចុះហេតុអ្វី មិនបង្ហាញហើយបែបជាលួចដក់គ្រឿងចក្រទាំងយប់បែបនេះ
លោក តិប ញាតា នាយខ័ណ្ឌ រដ្នបាលព្រៃឈើកំពង់ធំមិនបានបកស្រាយជុំវិញបញ្ហាដីកំរបព្រៃដែលកំពុងតែឈូសឆាយនេះទេ ដោយសារ ទូស័ព្ទតេលើកហើយពុំព្រមនិយាយពុំដឹងថាលោកជាប់រវល់ឬ មិនចង់បកស្រាយជុំវិញបញ្ហាឈ្មួញបានកំពុងឈូសឆាយជាច្រើនកន្លែងនៅស្រុកកំពង់ស្វាយនេះឬយ៉ាយណា។
លោកអ៊ុន បុត អភិបាលស្រុកកំពង់ស្វាយបានអោយដឹងថា លោកបានទៅមើលរួចរាល់ហើយ គឺជាដីចំការស្វាយចាន់ទី នៅជាប់ចំការកៅស៊ូ គឺជាដីដែលមានប្លង់ និងមានគណះកម្មការចុះត្រួតពិនិត្យព្រមទាំងបានសុំច្បាប់ឈូសឆាយពីអភិបាលខេត្តកំពង់ធំទៀតផង តែអ្វីដែលលោកពុំដឹងនោះគឺដីដែលកំពុងឈូសឆាយមានច្រើនកន្លែងជាពិសេសដីដែលនៅចំនុចព្រៃមូលក្នុងភូមិ អូរំដេង នេះលោកពុំបានដឹងឡើយ។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថាដោយសារតែដីខ្លះមានប័ណ្ណកម្មសិទ្ធិ និងដីខ្លះពុំមានប័ណ្ណធ្វើអោយអាជ្ញាធ័រស្រុកក្ដាប់ពុំបានព្រោះការឈូសឆាយមានច្រើនកន្លែងនៅស្រុកកំពង់ស្វាយ លោកនិងអោយអាជ្ញាធ័រស្រុកចុះស្រាវជ្រាវត្រួតពិនិត្យ។
ទោះបីយ៉ាងណាក៏ដោយ គេសង្កេតឃើញថានៅក្នុងខេត្តកំពង់កំពុងតែមានការឈូសឆាយដីយ៉ាងអាណាធិតេយ្យ រួមទាំងមានច្បាប់និងអត់ច្បាប់យ៉ាងច្រើនរាប់មិនអស់ ដែលធ្វើអោយប្រជាពលរដ្នមានការព្រួយបារម្មណ៍ថាមិនយូរទេព្រៃឈើទាំងឡាយនិងក្លាយជាដីចំការអ្នកមានលុយមានអំណាចជាក់ជាពុំខាន៕ប៊ុន រិទ្ធីImage3Image7Image1Image2