នគ​បាល​ក្រុង​បាន​លុង​ចាប់​ចោរលួច​ម៉ូតូ​២​នាក់​ដល់ផ្ទះ​សំណាក់​យីហោ​(​ហា​វ៉ៃ​) បញ្ជូនទៅ​សាលាដំបូង​

0

ដោយ៖ យក្ខឡោម

ខេត្តរតនគិរី៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្តកិច្ចនគបាលក្រុងបានលុងសហការជាមួយកម្លាំងនគបាលព្រហ្មទណ្ឌនៃស្នងការរដ្ឋាននគបាលខេត្តតាមស្រាវជ្រាវចាប់រហូតដល់ផ្ទះសំណាក់ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះបានធ្វើសកម្មភាពលួចម៉ូតូ២គ្រឿងបានសម្រេចphoto_2016-08-17_14-10-56 ហើយយកទៅលាក់ទុកនៅក្នុងព្រៃ។ការចុះឃាត់ខ្លួនបានធ្វើឡើងកាលពីវេលាម៉ោង៣នឹង៣០នាទីរសៀលនៅថ្ងៃទី១៦ខែសីហាឆ្នាំ២០១៦នេះនៅត្រង់ចំណុចផ្ទះសំណាក់យីហោហាវ៉ៃ ស្តិតនៅភូមិទេសអន្លុងសង្កាត់បឹងកន្សែងក្រុងបានលុង ក្រោយពីទទួលពាក្យបណ្តឹងភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្ត បានសហការនឹងកម្លាំងអធិការនគបាលក្រុងបានលុងបានពាក្យបណ្តឹង។យោងតាមរបាយការណ៍ពីនគបាលក្រុងបានលុងបានឲ្យដឹងថា ជនសង្ស័យដែលសមត្តកិច្ចឃាត់ខ្លួនទី១ឈ្មោះ សុខ សុកាំង ហៅយក្សភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចាងហុកឃុំ៧Dស្រុកកំពង់សៀមខេត្តកំពង់ចាម។ ទី២ឈ្មោះ ហ៉ឺ រាជភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅសង្កាត់បឹងកេងកង រាជធានីភ្នំពេញ។ប្រភពបានបន្តទៀតថា ជនសង្ស័យទាំង២នាក់ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាខេត្តកំពង់ចាមពីបទហិង្សានឹងលួចម៉ូតូខេត្តក្រចេះ១លើកខេត្តត្បូងឃ្មុំ១លើក នឹងម្នាក់ទៀតឈ្មោះ ស៉ី ថា ហៅធី អ្នកបើកបររថយន្តសម្រាប់ធ្វើសកម្មភាពបានរត់គេចខ្លួនបាត់។ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាធ្វើសកម្មភាពលួចកាច់ករម៉ូតូចំនួន២គ្រឿងហើយយកទៅលាក់ទុកក្នុងព្រៃរងចាំឱកាសស្ងាត់ជិះចេញទៅតែម្តង។ បន្ទាប់មកសមត្តកិច្ចក៍បាននាំជនសង្ស័យទៅយកម៉ូតូដែលយកទៅលាក់ទុកក្នុងព្រៃចំនួន២គ្រឿងជារបស់ជនរងគ្រោះនឹងដកហូតបានរថយន្តឆ្លាមមួយគ្រឿងពណ៍ទឹកមាសពាក់ស្លាកលេខភ្នំពេញ២A.៣៨១០ ដែលពួកវាជិះធ្វើសកម្មភាព។បច្ចុប្បន្ន កម្លាំងអធិការនគបាលក្រុងបានលុងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនិតិវិធីច្បាប់៕

photo_2016-08-17_14-11-06 photo_2016-08-17_14-10-26 photo_2016-08-17_14-10-36 photo_2016-08-17_14-10-19 photo_2016-08-17_14-10-47