ដោយ ខេង ឧត្តម
សៀមរាប៖ ក្រុមក្តឹបចោរដុះស្លែ ជំនាញខាង បុកហោប៉ៅភ្ញៀវ យកលុយនៅ តំបន់ផាប់ស្ទ្រីត ចំនួន ១១នាក់ ត្រូវបាន កម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាល ធ្វើការឃាត់ខ្លួន ជាបន្តបន្ទាប់ បញ្ជូនចូលទ្រុង ខណះពួកគេ បានឆក់យលលុយភ្ញៀវ ជាច្រើនឆ្នាំ ទើបត្រូវបាន ក្របួចជាប់។ ហេតុការណ៍ ឃាត់ខ្លួននេះ ធ្វើឡើងនៅ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅតំបន់ផាប់ស្ទ្រីត ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ មន្ត្រីនគរបាល បានឲ្យដឹងថា ករណីលួច នៅម្ដុំផ្លូវ សុខសាន្ត ភូមិស្ទឹងថ្មីសង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប ថ្ងៃទី៧ខែសីហា ឆ្នាំ២០១៦ នៅម៉ោង២ រំលងអាធ្រាត និងថ្ងៃទី ១៦ខែសីហា ឆ្នាំ២០១៦ ម៉ោង១ រំលងអាធ្រាត្រ។ មន្ត្រីនគរបាល បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៦ ម៉ោង៤និង៣០នាទីទៀបភ្លឺ កម្លាំងនគរបាល ការិយាល័យការពារ និងអន្តរាគមន៍ បានឃាត់ខ្លួន ជនសង្ស័យ ចំនួន២នាក់ កំពុងដើរ នៅម្ដុំផ្លូវ ផាប់ស្ទ្រីត។ មន្ត្រីនគរបាល បន្ថែមថា ក្រោយសាកសួរ ជនសង្ស័យ ទាំង២នាក់ ពួកគេ បានសារភាពថា បក្ខពួករបស់គេ មានគ្នារចំនួន៩នាក់ទៀត ដែលបានធ្វើសកម្មភាព លួចលុយ ភ្ញៀវបរទេស ដែលដើរកំសាន្ត នៅក្នុងតំបន់ ផាប់ស្ទ្រីត និងតាមផ្លូវ សុខសាន្ត ។ មន្ត្រីដដែលបន្ថែមថា ជនសង្ស័យដែល ឃាត់ខ្លួននោះ ទី១ឈ្មោះទុំ ចន ភេទប្រុស អាយុ៣៣ឆ្នាំ ទី២ឈ្មោះទុំ រ៉ាន់ ភេទប្រុសអាយុ២២ ឆ្នាំទី៣ឈ្មោះម៉ៅ តា ភេទស្រី១៨ឆ្នាំ ទី៤ឈ្មោះឯម ផស្ស ភេទប្រុសអាយុ ២៣ឆ្នាំ៥.ឈ្មោះទេព ស្រីនិតភេទស្រី អាយុ២៤ឆ្នាំ ៦.ឈ្មោះភឿន សុភេន ភេទប្រុសអាយុ ២៣ឆ្នាំ ទី៧.ឈ្មោះឆន ប៉ូលីន ភេទប្រុសអាយុ២០ឆ្នាំ ទី៨.ឈ្មោះពេទ្យ រិទ្ធ ភេទស្រីអាយុ១៥ឆ្នាំ ទី ៩ឈ្មោះព្រីង លាន ភេទប្រុសអាយុ ១២ឆ្នាំ។ ពួកគេបានសារភាពថា រាល់ ការចេញទៅឆក់ម្តងៗ គឺពួកគេជិះម៉ូតូ ម៉ាកធូដេពណ៌បៃតង លាយស ពាក់ស្លាកលេខ ភ្នំពេញ១C២៨៧៥ ហើយ ពួកគេបាន ធ្វើសកម្មភាព លួចលុយភ្ញៀវ ទេសចរណ៍ អស់ជាច្រើនលើក មកហើយ ហើយចុងក្រោយ នៅម៉ោង២៤យប់ ថ្ងៃទី០៧ខែសីហា ពួកគេបានលួចលុយ ភ្ញៀវជនជាតិ អឺរ៉ុប មានប្រុសមានស្រី ដើរជុំគ្នា ឆក់យកលុយ ចំនួន៤២០០ដុល្លារ និងលុយខ្មែរ ៨០០០០រៀល។ លុះដល់ថ្ងៃ ទី១៤ខែសីហា ម៉ោង១រំលងអាធ្រាត្រ បានលួចលុយភ្ញៀវ ជនជាតិអឺរ៉ុប ស្រីប្រុស បានលុយ១០០០ដុល្លារ។ លុយដែលពួកគេលួចបាននោះ យកទៅទិញរឺម៉ក និងម៉ូតូ និងចែកគ្នា ចាយអស់ហើយ។ ក្នុងចំណោម ជនសង្ស័យទាំងនោះ មាន៤នាក់ ប្រើប្រាស់គ្រឿងញៀន។ សមត្ថកិច្ចបាន បញ្ជាក់ថាក្នុងចំណោម ជនសង្ស័យទាំង១១នាក់នោះ មានមនុស្សពេញវ័យ៩នាក់ ត្រូវបានរៀបចំបញ្ជូនទៅតុលាការ ឯក្តឹបចោរផ្សេងទៀត ត្រូវបាននាំយកទៅ មណ្ឌលកែប្រែ។ សូមរំលឹកថា ក្រុមក្មេងសុំទាន និង បុកហោប៉ៅភ្ញៀវនេះ គឺបានកើតមាន ជាយូរមកហើយ សង្ស័យ មានមេកោយ ទើបអាច ដើរឆក់ បានស្រេចតែចិត្តចឹងនោះ។ តែដល់ពេល ប៉ូលិសខេត្ត ចាត់ការ ទើបក្របួចបាន ទាំងក្រុមតែម្តង៕