បន្ទាយមានជ័យ: មេទ័ព មេនគរបាលនិងមន្ត្រីដឹកនាំនៃអាជ្ញាធរដែនដីថៃកម្ពុជានិយាយពីការង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការនិងសម្រួលការចេញ ចូលក៏ដូចជីវភាពពលរដ្ឋទាំង២ឆ្លងកាត់និងនៅសងខាងព្រំដែន។លើកឡើងដូច្នេះក្នុងពេលការស្វាគមន៍និងសំណេះសំណាលគ្នានៅលើស្ពានមិត្តភាពកម្ពុជា ថៃនាច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីល្ងាចថ្ងៃទី១៧សីហា រវាងលោកឧត្តមសេនីយ៍សាន់ធីភុង ថាំភីយ៉ាក់ មេបញ្ជាការកងកម្លាំងបូពា៍និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជានៃរដ្ឋាភិបាលយោធាថៃនិងមេទ័ពខ្លួននិងលោកឧត្តមសេនីយ័៍ទឹម ទុំ មេបញ្ជាការរងគណ:បញ្ជាការនគរបាលជាតិកម្ពុជាប្រចាំទិសភូមិភាគ៥,លោកឧត្តមសេនីយ៍ប្រាក់ សុភ័ណ្ឌ នាយរងសេនាធិការយោធភូមិភាគទី៥-ទិសបន្ទាយមានជ័យនិងមន្ត្រី។
មេទ័ពនិងនគរបាលភាគីទាំង២ក៏បានជួបប្រជុំពិភាក្សាគ្នាខ្លីនៅការិយាល័យទាហានឈុតខ្មៅនាច្រកខ្លងលឹកបន្ថែមទៀត ដោយបញ្ជាក់ថា: ពួកគេបន្តធ្វើការជាមួយគ្នាអោយជិតស្និត ជឿទុកចិត្តបាននិងមានផលប្រយោជន៍ស្មើមុខដល់ភាគីទាំង២ ពិសេសពលរដ្ឋទាំង២ ដូចជាការឆ្លងចេញ ចូល ការដឹកជញ្ជូនទំនិញនិងប្រកបរបរនានានៅសងខាងព្រំដែនប្រកបដោយការអនុគ្រោះ។
ក្នុងនោះដែរ សម្រួលអោយពលរដ្ឋកម្ពុជាឆ្លងដែនក្នុងតំបន់ក្នុងបំណងទំនាក់ទំនង ទិញទំនិញ រៀនសូត្រ ព្យាបាលជម្ងឺនិងទៅធ្វើការសុីឈ្នួល រូបភាពទៅព្រឹកវិលល្ងាចធ្វើការនៅថៃដោយចេញត្រឹមលិខិតអនុញ្ញាតក្នុងភូមិសាស្ត្រ មិនចាំបាច់ប្រើប្រាសលិខិតឆ្លងដែន។
ឧត្តមសេនីយ៍ថៃលោកសាន់ធីភុង បានជម្រុញអោយកងកម្លាំង អាជ្ញាធរ សមត្ថកិច្ចនិងពលរដ្ឋកម្ពុជាភ្ជាប់ទំនាកើទំនងជិតស្និតឡើងថែមទៀត ផ្តល់ព៍ត័មាននិងឆ្លើតតបជាមួយកម្លាំងយោធានិងនគរបាលគ្រប់ប្រភេទរបស់ថៃតាមព្រំដែន៕