សមត្ថកិច្ច​ចាប់​ចោរលួច​កាច់​សោរ ករ​ម៉ូតូ​២​នាក់​ដល់ផ្ទះ​ដំណាក់​ហា​វ៉ៃ បញ្ជូនទៅ​សាលាដំបូង​

0

ដោយ យក្ខ ឡោម

ខេត្តរតនគិរី៖ ជនសង្ស័យ២នាក់បានជិះរថយន្តម៉ាកឆ្លាមពណ៍ទឹកប្រាក់ធ្វើសកម្មភាពកាច់សោរ ករម៉ូតូទូទាំង២៥ខេត្ត ក្រុងត្រូវបានជាប់អល័ក្ខណជាប់អន្ទាក់សមត្ថកិច្ចខេត្តរតនគិរីហេតុការបង្ក្រាបជនសង្ស័យទាំង២នាក់ខាងលើនេះធ្វើឡើងនៅវេលាម៉ោង៣នឹង៣០នាទីphoto_2016-08-18_14-03-34រសៀលថ្ងៃទី១៦ខែសីហាឆ្នាំ២០១៦ នៅចំណុចផ្ទះដំណាក់ ហាវ៉ៃ ស្ថិតនៅភូមិទេសអន្ទុងសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។លោក មាស ពៅបូរា ប្រធានការិយាល័យនគបាលកណ្តាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តរតនគិរី បានបញ្ជាក់ថា ដោយសារការចូលរួមពីកម្លាំងនគបាលក្រុង នឹងកម្លាំងប៉ុស្ថ៍នគបាលបឹងកន្សែង ប៉ុស្ថ៍ឡាបានសៀក ធ្វើការស្រាវជ្រាវឡោមព័ន្ធដៅមុខសញ្ញថាជនសង្ស័យទាំង២នាក់នេះស្នាក់នៅផ្ទះសំណាក់ហាវ៉ៃ ទើបឈានដល់ការចាប់ខ្លួនតែម្តង។

លោកបានបន្តថា ជនសង្ដ័យទាំង២នាក់នេះមាន១ឈ្មោះ សុង សុកាំង ហៅយក្យ ឬអាខ្មៅ ភេទប្រុសអាយុ២៦ឆ្នាំមានទីលំនៅភូមិក្រែកឃុំពញ៉ាក្រែកស្រុកពញ៉ាក្រែកខេត្តត្បូងឃ្មុំ ទី២ឈ្មោះ អ៊ុ មករា ហៅអាស្វិតឬអារាជ ភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅភូមិព្រែកសំរោងទី១ឃុំខ្សាច់អណ្តែតស្រុកឆ្លូងខេត្តក្រចេះ ជនសង្ស័យទាំង២បានធ្វើសកម្មភាពលួចកាច់សោរ ករម៉ូតូ HONDA DREAM សេរី២០១៥ចំនួន២គ្រឿងដែលមានស្លាកលេខភ្នំពេញFI.០៣២៩នឹងស្លាកលេខបន្ទាយមានជ័យM.៤៧៦០នៅផ្ទះសំណាក់ហេងសុខជាតិខេត្តស្ទឹងត្រែងជិះមកដល់ចំណុចអូរពងមាន់ជនសង្ស័យទាំង២ក៍បានប្រគល់ម៉ូតូទៅឲ្យលោកធីជាតៃកុងឡានឆ្លាមនឹងលោកឌីត្រូវជាប្អូនថ្លៃលោកធីជិះបន្តមកខេត្តក្រចេះនៅព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០១៦។
ជនសង្ស័យទាំង២នាក់ក៍បានបើករថយន្តម៉ាកឆ្លាមពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្មំពេញ២A.៣៨១០ឆ្ពោះមកខេត្តរតនគិរី ដើម្បីធ្វើសកម្មភាពប្លន់បន្តដោយមកស្នាក់នៅផ្ទះសំណាក់ ហាវ៉ៃ ស្ថិតនៅភូមិទេសអន្លុងសង្កាត់បឹងកន្សែងក្រុងបានលុង ដើម្បីរកឱកាសល្អធ្វើសកម្មភាពប្លន់។
លោកថា លុះដល់ម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០១៦អ្នកទាំង២បានធ្វើសកម្មភាពលួចកាច់សោរ ករម៉ូតូzoomer X សេរី២០១៦ពណ៍ សគ្មានស្លាកលេខនៅភូមិអូរកន្ទលសង្កាត់បឹងកន្សែងក្រុងបានលុង លុះដល់វេលាម៉ោងថ្ងៃខែដដែលក៍បានធ្វើសកម្មភាពកាច់សោរ ករម៉ូតូ ម៉ាកzoomer X ដែលស្ថិតនៅភូមិទេសអន្ទុងសង្កាត់បឹងកន្សែងក្រុងបានលុង។
លោកបានបន្ថែមទៀតថា ជនសង្ស័យទាំង២នាក់នេះកំពុងឃាត់ខ្លួននៅការិយាល័យនគបាលកណ្តាលព្រហ្មទណ្ធកំរិតស្រាលនៃស្នងការរដ្ឋាននគបាលខេត្តរតនគិរីដើម្បីបំពេញសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕

photo_2016-08-18_14-03-50 photo_2016-08-18_14-03-45 photo_2016-08-18_14-03-54