​ជនសង្ស័យ​ម្នាក់ និង​គ្រឿងញៀន​ចំនួន​៣២​កញ្ចប់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុ​កោះ​ញែក បង្ក្រាប​

0

 

មណ្ឌលគិរី៖ មុខសញ្ញាសែបនិងជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកោះញែកសហការគ្នាជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លន រួមជាមួយនឹងគ្រឿងញៀចំនួន៣២កញ្ចប់។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងនៅចំនុចខ្ទមស្រែ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោងប្រមាណជា១៧នឹង៣០នាទីល្ងាចថ្ងៃទី១៦សីហា ម្សិលមិញនេះ។ហើយជនសង្ស័យជួញដូរគ្រឿងញៀនឈ្មោះ សយ សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាអ្នកបើកបររថយន្ត មានស្រុកកំណើតនៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

នគរបាលអះអាងថា ការឃាត់ខ្លួននេះ ខណៈដែលជនសង្ស័យបម្រុងធ្វើសកម្មភាព ចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋានស្រុកកោះញែក ដោយដកហូតបានគ្រឿងញៀនជាម្ស៉ៅក្រាមពណ៍ស ចំនួន៣ កញ្ចប់ធំ ២កញ្ចប់ធន់កណ្តាល និង២៦កញ្ចប់ទៀតជាកញ្ចប់តូចៗ។បើតាមការបញ្ជាក់ពីលោក ខ្លូត សុឃា អធិការរដ្ឋាននគរបាលស្រុកកោះញែក បានអោយដឹងនៅព្រឹកថ្ងៃ១៧សីហានេះ ថា ជនសង្ស័យកំពុងស្ថិតក្នុងការសួរនាំពីកម្លាំងនគរបាលរបស់ការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីស្រាវជ្រាវរកមុខសញ្ញាចែកចាយបន្ថែមទៀត។លោកបន្តថា ករណីគ្រឿងញៀននេះអាចនឹងនៅមានជនសង្ស័យពាក់ព័ន្ធច្រើនទៀត ដូចច្នេះកម្លាំងរបស់លោក កំពុងតែដុតដៃដុតជើងចុះស្រាវជ្រាវតាមប្រម៉ាញ់ឃាត់ខ្លួនបន្តទៀត៕\photo_2016-09-17_14-20-15 photo_2016-09-17_14-20-13 photo_2016-09-17_14-20-11