​ធ្លាក់​ឧទ្ធម្ភាកចក្រ​នៅ​ប្រទេស​ថៃ ស្លាប់​មន្ត្រី​យោធា ៥ នាក់​

0

 

បាត់ដំបងៈ អាកាសយាននិកចំនួន៤នាក់ និងថ្នាក់ឧត្តមសេនីយ៍មួយរូប បានស្លាប់
នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាកចក្រ ខណៈដែលលោកចេញប្រតិបត្តិការចុះនាំយក
អំណោយទៅចែកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ នៅទីបំផុត
ពេលដែលលោកវិលត្រឡប់មកវិញ គឺម៉ាសុីនយន្តហោះត្រូវគាំងលែងដំណើរការតែម្តង ។យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃ បានអោយដឹងថា កាលពីថ្ងៃទី ១៤
ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១០ និង៣០នាទីព្រឹក មានឧទ្ធម្ភាកចក្រមួយគ្រឿង
បានចេញដំណើរពីបន្ទាយយោធាដ៏ធំមួយ ក្នុងខេត្តភីស្នុលោក ដោយក្នុងនោះគឺមាន
លោកឧត្តមសេនីយ៍ ណុបផន រឿនច័ន្ទ មេបញ្ជាការយោធភូមិភាគទី៤ និងអាកាស
យានិក២រូប ព្រមទាំងអ្នកបច្ចេកទេសម៉ាសុីន២រូបផងដែរ ដោយបាននាំយកអំណោយ
ទៅចែកជូនប្រជាពលរដ្ឋដែលជួបនឹងគ្រោះទឹកជំនន់នៅក្នុងស្រុកប៉ាងម៉ាក់ផា ខេត្ត
ម៉ៃហង់សន ប្រទេសថៃ ។

របយាការណ៍បានបន្តថា នៅពេលដែលវិលត្រឡប់មកវិញ ក៏ស្រាប់តែឧទ្ធម្ភាកចក្រ
បានជួបនឹងបញ្ហា ដោយគាំងម៉ាសុីន ធ្វើអោយធ្លាក់កណ្តាលព្រៃភ្នំដ៏សែនក្រាស់
គឺគ្មានអ្នកណាដឹងឡើង នៅត្រង់តំបន់ គីវម៉ែប៉ាន ស្ថិតក្នុងខេត្តឈៀងម៉ៃ ដែលបង្ក
អោយមន្ត្រីយោធាទាំង៥នាក់ដែលនៅក្នុងឧទ្ធម្ភាកចក្រស្លាប់ទាំងអស់ ។

ក្រោយពីបានបាត់ដំណឹងនេះភ្លាម កំលាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ដោយបានដាក់
កំលាំងរាប់សិបនាក់ ដើម្បីដើររុករានព្រៃក្នុងការស្វែងរកបំណែកយន្តហោះនោះ នៅ
ទីបំផុត គឺនៅវេលាម៉ោង ១ និង ២០នាទី រសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៦
គឺមានន័យថាគេបានប្រើប្រាស់រយៈពេលជាង ៣០ម៉ោង ក៏បានប្រទះឃើញបំណែក
យន្តហោះមែន ព្រមទាំងបានប្រទះឃើញសពលោកឧត្តមសេនីយ៍ និងអាកាសយានិក
នៅរាយប៉ាយពេញព្រៃ ដោយឃ្លាតគ្នាប្រហែល១០០ ទៅ២០០ ម៉ែត្រ ។

សពទាំង៥នាក់នោះគឺ ១ លោកមេបញ្ជាការយោធភូមិភាគទី៤ ប្រទេសថៃ ២ សុថាន់
អងមឿង ជាអាកាសយានិក ៣ ផាត់ មុន្នីឆូត អាកាសយានិក ៤ ឆៃ សក្តា ថាសូ
ជាងម៉ាសុីន និង៥ មង្គលឆៃ រូង៉ាន ជាងម៉ាសុីន ។ ភ្លាមនោះដែរ ក្រោយពីបានធ្វើការ
ផ្សព្វផ្សាយស្តីពីការប្រទះឃើញសពរួចមក កំលាំងតម្រួត និងមន្ត្រីសុខាភិបាល បាន
ចុះទៅកាន់ទីតាំងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ ព្រមទាំងបានបញ្ជូនសពទាំងអស់
ទៅរក្សាទុកនៅក្នុងមន្ទីរពេទ្យ ខាយកាវីឡះ ជាបណ្តោះអាសន្ន ៕image10 image8 image9 image6 image5 image3 image2