​ប្រជាពលរដ្ឋ​ចំនួន​៤១​គ្រួសារ លើកគ្នា​មក​តវ៉ា​រឿង​ដីធ្លី​នៅមុខ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ពួកគាត់​បាន​កាប់ឆ្ការ​ធ្វើស្រែ​ចំការ​តាំង​ឆ្នាំ​២០០២

0

ត្តរមានជ័យ៖ កាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅមុខសាលាខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋ មកតវ៉ារឿងដីធ្លី ចំនួន៤១នាក់ ស្រី២៣នាក់ ដឹកនាំដោយ ឈ្មោះ មុំ ព្រួន ភេទប្រុស អាយុ៥៨ឆ្នាំនិងឈ្មោះ សូ ឡេង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិ ឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទាំងអស់គ្នា។
តាមការរៀបរាប់របស់ពួកគាត់បានអោយដឹងថា មានគោលបំណងមកសុំជួប លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ សុំអោយជួយដោះស្រាយរឿងដីធ្លីរបស់ពួកគាត់ នៅចំណុចត្រពាំងព្រៃ ខាងជើងវត្តអូរផាល ដីនោះ ពួកគាត់បានកាប់ឆ្ការធ្វើស្រែចំការតាំងពី ឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១១ ស្រាប់តែលោកមេភូមិឈូកមាស ឈ្មោះ ឈុន សាមិត្តនិងលោកអនុភូមិឈ្មោះ ស៊ុន អៀម បានមកហាមឃាត់ពួកគាត់មិនអោយធ្វើស្រែចំការបន្ត ហើយបានវាស់វែងដីនោះលក់អោយ ទៅក្រុមហ៊ុន លឹម ហេង ដែលមានផ្ទៃដីចំនួន៣៧១ហិចតា ក្នុង៧៥គ្រួសារ។ក្រុមប្រជាពលរដ្ឋ បានបន្តទៀតថា ពេលនោះ លោកអភិបាលខេត្ត មិនបានអញ្ចើញមកជួបពួកគាត់ទេ លោកអភិបាលខេត្ត បានអោយលោក អ៊ុត សុភ័ក្រ អភិបាលក្រុងអញ្ចើញមកជួប ពេលលោក អភិបាលក្រុងអញ្ចើញមកដល់ ពួកគាត់បានសួរនាំរួចហើយ លោកបានអោយពួកគាត់ត្រឡប់ទៅលំនៅដ្ឋានវិញសិនរងចាំ លោកអភិបាលខេត្ត អញ្ចើញទៅជួប(មិនទាន់កំណត់ថ្ងៃទី ត្រូវបញ្ចប់នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល៕IMG_4361 IMG_4362 IMG_4363 - Copy