ខេត្តប៉ៃលិន៖ បុរសម្នាក់ដែលគេស្គាល់ថាជាកូនអ្នកមានលុយ និងជាប្រធានក្រុមហ៊ុនវាយកំទេចថ្មភ្នំស្ពុង ខេត្តប៉ៃលិន បានជួបគ្រោះថ្នាក់ចរាចរណ៏ ក្រឡាប់រថយន្តជាច្រើនត្រលប់ បណ្តាលរងរបួសធ្ងន់ ត្រួវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ បុរសដែលជួបគ្រោះថ្នាក់ចរាចរណ៏ក្រឡាប់រថយន្ត មានឈ្មោះ ណាក់ (មិនស្គាល់ត្រកូល) អាយុជាង២០ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជិះរថយន្តថៃម៉ាកHiluxពណ៌ខ្មៅ ស្លាកលេខថៃ ៣០១៥ បើកបរពីត្បូងទៅជើង រងរបួសធ្ងន់ ។
ប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងជារថយន្តប្រទេសថៃ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនដូចហោះ ពីត្បួង ទៅជើង ហើយក៏រ៉េចង្កួចផ្លូវ ក្រឡាប់ជាច្រើនត្រលប់ ហើយត្រួវបានបងប្អូនជួយដឹកទៅព្យាបាលយ៉ាងលឿន សូម្បីតែសមត្ថកិច្ចក៏ចុះពិនិត្យមិនទាន់ផង ព្រោះខ្លាចខូចកេរ្ត៏ឈ្មោះ ។ បើតាមប្រភព័ត៌មាន បានបន្តឲ្យដឹងដែរថា៖ ការបើកបរល្បឿនលឿន វាទម្លាប់របស់បុរសរងគ្រោះទៅហើយ មិនថាតាមទីប្រជុំជន ឬទីក្រុងនោះទេ គឺមិនដែលឃើញសមត្ថកិច្ចជំនាញណា ហ៊ានហាមឃាត ដើម្បីធ្វើការអប់រំឡើយ ដោយមានពេលខ្លះនៅពេលមានសមត្ថកិច្ចចរាចរណ៏ចុះល្បាតតាមគោលដៅ គឺបុរសរងគ្រោះខាងលើ តែងតែបើកបរ មិនញញើតនិងច្បាប់បន្តិចទាល់តែសោះ ។
បើតាមប្រភពព័ត៌មានពីមន្ត្រី ដែលគេស្គាល់ថាជាក្តិបចរាចរណ៏ បានបង្ហើបឲ្យដឹងថា៖ សមត្ថកិច្ចចរាចរណ៏តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ គឺមិនហ៊ានហាមឃាតរថយន្តរបស់បុរសខាងលើនោះឡើយ ព្រោះខ្លាចធ្លាក់ដំណែង ប្រសិនបើមានការឃាតរថយន្តថៃ ដែលបុរសខាងលើបើកបរ គឺតែងតែមានការអន្តរាគមន៏ពីថ្នាក់លើរហូត ទើបធ្វើឲ្យពួកមិនហ៊ានធ្វើការឃាត ដើម្បីអប់រំនោះទេ ៕