បុរស​មាន​ស្មារតី​មិន​ល្អ​ម្នាក់ ត្រូវ​រថយន្ត​បុក​ពេល​ដើរ​ឆ្លងផ្លូវ រងរបួស​ធ្ងន់ធ្ងរ​

ជនរងគ្រោះ​ស្មារតី​មិនល្អ​ម្នាក់​បាន​រងរបួស​បាក់ជើង​ខាងឆ្វេង និង​បាក់ដៃ​ស្តាំ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៏​មួយ​បាន​កើត​ឡើង​វេលា​ម៉ោង ៤​និង​៣០​នាទី ទាបភ្លឺ​ឈាន​ចូល​ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៩០ និង​៩១ ស្ថិត​ក្នុង​ភួមិ​ទី​៨

សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង  ​ខណៈ​ដែល​ជនរងគ្រោះ​ដើរ​តាម​ផ្លូវជាតិ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ពេញ​ទំហឹង​។​

​មន្ត្រី​នគរបាល​ចរាច​រ​ណ៏ ក្រុង​កំពង់ឆ្នាំង បាន​និយាយ​ឲ្យដឹងថា​៖ ជនរងគ្រោះ​មានឈ្មោះ លួង រស់ អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។ ហេតុនេះ គ្មាន​នរណា​បានឃើញ​នោះទេ ប៉ុន្តែ​គ្រាន់តែ​ដឹងថា រថយន្ត​បង្ក​ជា​រថយន្ត​ប្រភេទ​ធន់​ធំ ហើយ​មិន​បានដឹងថា កើតឡើង​ដោយ​របៀប​ណា​នោះ​ដែរ គ្រាន់តែ​
​ដឹង​ថា​ទំនង​ជនរងគ្រោះ​ដើរ​ឆ្លង​ថ្នល់ជាតិ​។ ក្រោយពេល​កើតហេតុ​មន្ត្រីនគរបាល ក្រុង​បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ខេត្ត ដឹក​ជនរងគ្រោះ​មក​មន្ទីរពេទ្យ​ជា​បន្ទាន់​។ ជនរងគ្រោះ​ត្រូវរ​យន្ត​បុក​បាក់​ជើងឆ្វេង​
​បាក់ដៃ​ស្តាំ រងរបួស​ធ្ងន់ធ្ងរ ។​
​ក្រុមគ្រួសា​ជនរងគ្រោះ​បាន​និយាយថា ថ្វី​ត្បិត​ថា​ជនរងគ្រោះ​មាន​សតិ​មិន​សូវ​ល្អ​ក្តី ប៉ុន្តែ​ពេល​ណា​ដែល​មិនសូវ​ធ្វើ​ទុក​នោះទេ គឺ​បាន​ទៅ​ជួយ​ភ្ជួរ​រាស់​ដក​ស្ទូង​ខ្លះ​ដែរ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ វក់​ខ្លាំង​មែន​ទេ​ដើរ​មិន​ចូល​ផ្ទះ អស់កម្លាំង​ត្រង់ណា​ដេក​ត្រង់​ហ្នឹង ហើយ​មិន​ដែល​ធ្វើបាប​គេ​ទេ​៕​

image