បន្ទាយមានជ័យ: ក្នុងពិធីបូកសរុបលទ្ធផលការងារអប់រំឆ្នាំសិក្សា2015 2016របស់សាលាពន្លកខ្មែរសិស្សានុសិស្សសាលា នេះចំនួន 465នាក់ បានទទួលរង្វាន់និងប័ណ្ណសរសើរសិស្ស្ពូកែប្រចាំឆ្នាំ ។លោកយូសុខខេង នាយកសាលាពន្លកខ្មែរបានបញ្ជាក់ថា ជាមួយការខិតខំបង្រៀននិងរៀនរបស់គ្រូបង្រៀនក៌ដូចជាសិស្សបន្ថែមការជម្រុញពីអាណាព្យា បាល សាលាបានបំពាក់សម្ភារបច្ចេកទេសគរុកោសល្យ និង កម្មវិធីសិក្សាស្របតាមក្រសួងអប់រំ។ក្នុងនោះពង្រឹងបានល្អលើវិន័យ សីលធម៌ បរិស្ថានអនាម័យ ហើយចលនាបំផុសទឹកចិត្តសិស្សានុសិស្សឲ្យយល់ច្បាស់ពីតម្លៃការរៀនសូត្រនិងប្រកាន់ ខ្ជាបនូវ់គុណធម៌ សាងតែកុសលធម៌។ លោកយូសុខខេង បានបញ្ជាក់ទន្ទឹមការងារអប់រំសាលាបានរួមចំណែកកិច្ចការងារមនុស្សធម៌ ចូលរួមលើកស្ទួយវិស័យសិល្បះ វប្បធម៌ និងកីឡា រួមទាំងការកសាងហេដ្ខារចនាសម្ព័ន្ធក្នុងមូលដ្ឋានផងដែរ។
លោកម៉ែនសោភ័ណ អភិបាលរងក្រុងប៉ោយប៉ែតផ្ដាំផ្ញើរ ដល់សិស្សានុសិស្សខិិតខំកែប្រែខ្លួនជាសិស្សល្អមិត្តល្អកូនល្អ ចៀសវាងប្រើប្រាស់គឿងញៀនពោលកុំ ប្រព្រឹត្តអំពើអ្វីខុសនឹងច្បាប់សង្គម។ មិនតែប៉ុណ្ណោះត្រូវគោរពនូវច្បាប់ចរាចរក្នុងពេលធ្វើដំណើរឬពេលកំពុងបើយានយន្ត ។