​សម្តេច​ក្រឡាហោម​÷ ក្រសួង ស្ថាប័ន កុំ​ស្ទាក់ស្ទើរ​ផ្ទេរសិទ្ធិ​អំណាច​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ

0

កំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៦ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមកកាន់ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ដើម្បីស្វែងយល់ពីដំណើរ ការកំណែទម្រង់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ និងបានសំណូមពរជម្រាបជូនថាអង្គពីធីថា សូមឱ្យ ក្រសួង ស្ថាប័ន
កុំស្ទាក់ស្ទើរផ្ទេរសិទ្ធិអំណាចទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកត្តាសំខាន់នៃកំណែទម្រង់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រោះថាបើគ្មានការផ្ទេរមុខងារ និងសិទ្ធិអំណាចជាក់លាក់ទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិទេ នោះយើងពុំចាំបាច់រៀបចំ និងអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនោះឡើយ។IMG-20160818-WA0009
សម្តេចក្រឡាហោមបានបង្ហាញគោលជំហររបស់រាជរដ្ឋាភិបាលចំពោះកំណែទម្រង់រដ្ឋបាល នៅថ្នាក់ក្រោមជាតិសំខាន់ៗដូចខាងក្រោម៖ រាជរដ្ឋាភិបាល នឹងផ្ទេរមុនងារ សំខាន់ៗមកថ្នាក់ក្រោមជាតិ ឱ្យកាន់តែច្រើន ពិសេសថ្នាក់ខេត្ត ក្រុង ស្រុក ដូចការងារអប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បរិស្ថាន អភិវឌ្ឍន៍ជនបទ សាធារណការ …។ល។ ដែលក្នុងការផ្ទេរនោះ ត្រូវពិនិត្យមើលពីលទ្ធផល និងទំហំការងារដែលអនុវត្តបាន ដើម្បី ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលមានលទ្ធភាព និងរកចំណុចខ្លាំងខ្សោយបន្តបន្ទាប់។
ការផ្ទេរធនធានទាំងសិទ្ធអិអំណាចខាងការសម្រេចិត្ត ធនធានមនុស្ស និងធនធានថវិកា ក៏កាន់តែច្រើនជាងមុន ដល់ថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសការបង្ខិតការផ្តល់សេវាឱ្យខិតជិតប្រជាពលរដ្ឋ។សូមឱ្យពិនិត្យមើលការដំឡើងឋានន្តរស័ក្តិជូនមន្ត្រីនគរបាលដែលខិតខំបំពេញការងារជាពិសេសមន្ត្រីនគរបាលនៅអធិការដ្ឋាន និងនគរបាលប៉ុស្តិ៍ ឱ្យសមទំហំការងារក្នុងដែនសមត្ថកិច្ច។ការពិនិត្យមើលលទ្ធភាព និងសម្ភារៈនានាសម្រាប់គាំទ្រ សម្រាប់ ការអនុវត្តការងារដល់មន្ត្រីនគរបាលនៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ឱ្យបានកាន់តែច្រើន។ពង្រឹងការអនុវត្តគោលនយោភូមិ ឃុំមានសុវត្ថិភាព ឱ្យកាន់តែល្អ សើរដើម្បីសន្តិសុខប្រជាពលរដ្ឋនៅ មូលដ្ឋាន។រដ្ឋបាលថ្នាក់ក្រោមជាតិ រាប់ទាំងខេត្ត ក្រុង ស្រុក ត្រូវពិនិត្យមើលលទ្ធភាព និងគៀងគរធនធាននានា សម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន មានការធ្វើផ្លូវ ស្រះទឹក និងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានឱ្យកាន់តែប្រសើរ។IMG-20160818-WA0006 IMG-20160818-WA0010 IMG-20160818-WA0002
សំណូមឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានាពេល ខាងមុខ។សូមពន្លឿនការងារទាក់ទងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យបានគ្រប់ៗគ្នា។ជាចុងក្រោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលយកសំណូមពរនានាដែលលើកឡើងដោយអាជ្ញាធរស្រុកគងពិសី សម្រាប់ការពិចារណាជាបន្តបន្ទាប់ដូចជាការបង្កើតឱ្យមានច្រកចេញចូលតែមួយនៅសាលាស្រុកគងពិសីជាដើម។