ខេត្តព្រះសីហនុ៖ជនសង្ស័យចំនួន៣នាក់ ត្រូវបានកំលាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ចាប់ខ្លួន ភ្លាមៗក្នុងបទល្មើសជាក់ស្តែង ខណៈពេលកំពង់ធ្វើការចែកចាយថ្នាំញៀន នៅក្នុងបរិវេណ ចំណត រថយន្ត វាលរេញ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នារសៀល វេលាម៉ោង៤នឹង៣០នាទីថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៦។
.លោកវរៈសិនីយ៍ត្រីញ៉ែម ចំរើន មេបញ្ជាការ អ.ហ ស្រុកព្រៃនប់បានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះមាន រូមមានទី១ឈ្មោះ ង៉ែត ចំរើន ភេទប្រុសអាយុ២១ ឆ្នាំ មានទិលំនៅភូមិត្រពាំងរាំង ឃុំតានី ស្រុកមង្គលជ័យ ខេត្តកំពត ទី២ឈ្មោះ កែវ ផល ភេទប្រុសអាយុ25ឆ្នាំមាន ទីលំនៅដូចគ្នា នឹងទី៣ឈ្មោះ ស្វាយ បូលីកាភេទប្រុសអាយុ28ឆ្នាំ ទីលំនៅផ្ទះជួល ភ្នំពេញ ។ក្រោយពេលចាប់ខ្លូន សមត្ថកិច្ច ប៉េអ៊ឹម បានធ្វើការដកហូតបាននៅវត្ថុតាងរូមមាន .ម្ស៉ៅ ស ថ្លា ចំនួន05កញ្ចប់ធំ .យ៉ាម៉ា ចំនួន០២គ្រាប់ ម៉ូតូវីវ៉ា01គ្រឿងរូម និង សំភារៈមួយចំនួន។
.ញ៉ែម ចំរើន មេបញ្ជាការ អ.ហ ស្រុកព្រៃនប់ បានបន្តទៀត ជនសង្ស័យទាំង៣នាក់នោះ បានយកទីតាំងបេនឡានវាលរេញ ធ្វើជាទីតាំងណាត់ជួបគ្នាធ្វើការជួញដូរថ្នាំញៀន ដោយជន សង្ស័យ ឈ្មោះ ង៉ែត ចំរើន នឹង ឈ្មោះ កែវ ផល មក ពីរខេត្តកំពតជានាក់ទិញ រីឯ ជនសង្ស័យ ឈ្មោះ ស្វាយ បូលីកា មកពីរក្រុងភ្នំពេញ ជានាក់លក់ ប៉ុន្តែរត្រូវ សមត្ថកិច្ចប៉េអ៊ឹម ធ្វើការបង្រាប បានភ្លាមៗ ខណៈពេលកំពង់ធ្វើសកម្មភាព ជួញដូរជាក់ស្តែង។
បច្ចុប្បន្ន ជនជាប់សង្ស័យកំពង់ត្រូវបាន សមត្ថកិច្ចប៉េអ៊ឹម ធ្វើការសាក់សួរបន្ថែម ដើម្បីបញ្ជូន សុំណុំរឿងទៅទីបញ្ជារការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្តនីតីវិធី ចាត់ការតាមផ្លូវច្បាប់ នៅ សាលាដំបូងខេត្ត។
.គួរបញ្ចាក់ផងដែរថាទីតាំងបេនឡានដែលពួកជនសង្ស័យធ្វើការណាត់ជួបគ្នា ក្នុងការដោះដូរថ្នាំញៀនខាងលើនេះ មានទីតាំងនៅជាប់របង មូលដ្ឋាន ប៉េអ៊ឹម ស្រុកព្រៃនប់នឹង ជាប់សាលា ស្រុក ព្រៃនប់ ហើយនៅខាងមុខ អធិការដ្ឋាននគរបាលស្រុកចំង្ងាយប្រមាណ១០០ម៉ែត្រប៉ុណ្ណោះ៕